ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថានឹងមិនបណ្ដេញលោក Mikel Arteta ចេញពីតំណែងនោះទេ បើទោះជាលោកដឹកនាំក្រុមធ្លាក់ពី Europa League និងស្ថិតនៅពាក់កណ្ដាលតារាង Premier League ក៏ដោយ។

ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យក្មេងខាងលើនេះ ក្រុម Arsenal ធ្លាក់ចេញពី Europa League នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងនៅកំពុងនៅលេខ៩ក្នុងតារាង Premier League ។ នេះមានន័យថានៅរដូវកាលក្រោយ ពួកគេមិនមានឱកាសលេងពានរង្វាន់អឺរ៉ុបនោះទេ។ ត្បិតតែយ៉ាងនេះមែន ប្រភពមួយចំនួនបានអះអាងថាលោក Arteta ដែលជាអ្នកចាត់ការក្រុមកាំភ្លើងធំ នឹងមិនត្រូវបានបណ្ដេញចេញឡើយ។

ការមិនបណ្ដេញចេញនោះ ត្រូវបានគេសិក្សាឃើញថាក្រុម Arsenal ក៏កំពុងមានវិបត្តិសេដ្ឋកិច្ចដូចក្លឹបដទៃទៀតដែរ។ ប្រសិនបើពួកគេដេញបុរសខាងលើចេញ នឹងត្រូវបង់តម្លៃពលកម្មឱ្យដើម្បីផ្ដាច់កុងត្រា មួយវិញទៀតត្រូវចុះកុងត្រារកអ្នកចាត់ការថ្មីមកដឹកនាំក្រុមបន្ដ។ ស្របពេលរដូវកាលក្រោយ មិនបានលេងពានអឺរ៉ុបផង នោះចំណូលរបស់ក្លឹបកាន់តែតិច ដូច្នេះមិនអាចចំណាយធ្វើបែបនោះបានឡើយ៕

ប្រភព: Dailymail