កាលវិភាគថ្មីសម្រាប់ជំនួប Premier League រវាង Manchester United និង Liverpool នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា។
សេចក្ដីសម្រេចនេះមានន័យថា ក្រុមបិសាចក្រហមត្រូវមានការប្រកួត២លើកក្នុងរយៈពេល៥០ម៉ោង ខណៈជំនួបតទល់ Leicester City ត្រូវបានរុញទៅមុខមួយថ្ងៃ គឺនៅថ្ងៃអង្គារ ទី១១ ខែឧសភា។
ចំណែកការប្រកួតរវាង Liverpool និង West Brom ក៏ត្រូវបានផ្លាស់ទៅថ្ងៃអាទិត្យ ទិ១៦ ខែឧសភា។ គួរដឹងដែរថា អ្នកគាំទ្រ Man UTD រាប់ពាន់នាក់បាននាំមុខធ្វើបាតុកម្មប្រឆាំងគ្រួសារត្រកូល Glazer ដែលជាម្ចាស់ក្លិប កាលថ្ងៃអាទិត្យ ទី០២ ខែឧសភា នាកីឡដ្ឋាន Old Tafford ធ្វើឲ្យគណៈកម្មការរៀបចំការប្រកួត សម្រេចលើកពេលជំនួបតទល់ Liverpool។
រាត្រីនេះ ក្រុមបិសាចក្រហមត្រូវប៉ះ Roma នៅរ៉ូមសម្រាប់ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Europa League មុនជួបជាមួយ Aston Villa នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ក្នុងការប្រកួត Premier League។
ខាងក្រោមជាកាលវិភាគដ៏មមាញឹករបស់ Man UTD ៖
ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា Roma v Man Utd
ថ្ងៃអាទិត្យ ទី០៩ ខែឧសភា Aston Villa v Man Utd
ថ្ងៃអង្គារ ទី១១ ខែឧសភា Man Utd v Leicester City
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា Man Utd v Liverpool