ក្រោយពីជួយក្រុម Inter Milan លើកពានរង្វាន់ Serie A ហើយ ខ្សែប្រយុទ្ធ Lukaku ក៏មិនភ្លេចដៀមដាមទៅលើដៃគូប្រជែង Zlatan Ibrahimovic ផងដែរ។

ក្រុម Inter Milan បានឈ្នះពានរង្វាន់ Serie A ហើយ បន្ទាប់ពីលេងបានល្អមែនទែននារដូវកាលនេះ ដោយឆ្លងកាត់៣៤ប្រកួត ដាច់ក្រុមលេខ២ ដល់ទៅ១៣ពិន្ទុ។ ដូច្នេះមានន័យថាពួកគេអាចក្លាយជាជើងឯកទាំងសល់៤ប្រកួតក្នុងដៃទៅហើយ។ ជាការឈ្នះពានរង្វាន់លីគឡើងវិញ សម្រាប់ក្រុម Inter Milan ក្រោយពីពួកគេខកខាន១១ឆ្នាំមកហើយ។

ក្រោយពីធ្វើបានល្អនេះហើយ Lukaku បានបោះសម្ដីដែលត្រូវបានគេដឹងថាចង់សំដៅទៅ Zlatan ថាពេលនេះព្រះពិតប្រាកដបានលើកពានរង្វាន់ហើយ សូមអ្នកឱនចុះផងទៅចុះ។ ស្របពេលកីឡាករទាំងពីរនាក់នេះ បានប៉ះសម្ដីគ្នាខ្លាំងនៅពេលកន្លងមក៕

ប្រភព: Dailymail