ក្រុម Manchester City ត្រូវស្វាគមន៍ក្រុមភ្ញៀវ PSG នៅរាត្រីនេះហើយ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ពានរង្វាន់ UEFA Champions League ។
សម្រាប់ការប្រកួតនេះដែរ លោក Pep បានអះអាងថានឹងពិបាកខ្លាំងមិនខានសម្រាប់ក្រុម ព្រោះ PSG នឹងត្រូវធ្វើគ្រប់យ៉ាងដើម្បីទទួលបានជ័យជម្នះនេះ។ ខណៈដែលលទ្ធផលឈ្នះត្រឹម ២-១ នៅជើងទី១នោះ មិនទាន់ធានាបានសុវត្ថិភាពរបស់ក្រុម Man City នោះទេ។ រយៈពេល៩០នាទី អ្វីទាំងអស់សុទ្ធតែអាចកើតមានឡើងជានិច្ច។
យ៉ាងណាមិញ វិធានការសម្រាប់ការប្រកួតនៅរាត្រីនេះ លោក Pep បានប្រាប់ទៅកូនក្រុមឱ្យលេងដោយចិត្តត្រជាក់បំផុត។ បើទោះជាត្រូវក្រុមឋ PSG ដាក់សម្ពាធឬយ៉ាងណាក៏ដោយ ក៏ម្នាក់ៗត្រូវតាំងចិត្តឱ្យបានល្អបំផុត លេងតាមអ្វីដែលបានហាត់រៀន នោះឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រនឹងកើតមានមិនខាន៕
ប្រភព: Dailymail