ប៉ារីស)៖ ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris Saint-Germain បានបង្ហាញក្តីរំពឹងខ្លាំងក្នុងការប្រជែងយកឈ្នះក្រុម Manchester City របស់អង់គ្លេស ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលនេះ។
កីឡាករអន្តរជាតិប្រេស៊ីលខាងលើនេះបានលើកឡើងដែលត្រូវបានដកស្រង់ដោយគេហទំព័រ Goal នៅថ្ងៃចន្ទ ទី០៣ ខែឧសភានេះថា «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីយកឈ្នះ Man City ទោះជាឈានដល់ការស្លាប់លើទីលានក៏ដោយ»។
គួរបញ្ជាក់ផងថា ការប្រជែងជើងទី២ រវាងក្រុមខ្លាំងរបស់លីគអង់គ្លេស មេឃខៀវ Manchester City ទល់នឹងជើងឯក Ligue 1 របស់បារាំង PSG នឹងធ្វើឡើងនៅរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ក្រោយពេលជើងទី១ នៅទឹកដី Parc des Princes Man City បានយកឈ្នះ ២-១ ដែលតម្រូវឲ្យក្រុមរបស់ Neymar ត្រូវការឈ្នះដាច់ខាតនៅកីឡដ្ឋាន Etihad យ៉ាងហោចណាស់ក៏ចាប់ពី ១គ្រាប់ឡើងទៅផងដែរ៕