ក្រុម FC Barcelona បានយកឈ្នះលើក្រុម Valencia បានក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ លោក Koeman មិនអាចឈរបញ្ជាកូនក្រុមបានទេ ដោយសារតែជាប់ពិន័យកាតក្រហមថ្ងៃមុនដល់ទៅ២ប្រកួតឯណោះ។ ដោយត្រូវឱ្យលោក Schreuder ដែលជាគ្រូជំនួយឈរបញ្ជាកូនក្រុមជំនួសវិញ។ ជាលទ្ធផលឃើញថាក្រុមអ្នកមានបុណ្យនៅតែមានឱកាសយកបាន៣ពិន្ទុដដែល ដោយឈ្នះ Valencia បាន៣-២។ ដោយ៣គ្រាប់នោះចេញពី Messi ២គ្រាប់និង Griezmann ១គ្រាប់។
ក្រោយពីចប់ការប្រកួត លោក Schreuder ដែលជាគ្រូជំនួយនោះ បាននិយាយថាក្រុម Barcelona កំពុងដើរលើផ្លូវ និងប្រជែងពានរង្វាន់ខ្លាំងជាមួយក្រុមដទៃទៀត។ ការបាត់បង់ពិន្ទុជារឿងធម្មតាទេ មិនថាក្រុមរបស់លោក មិនថា AT Madrid ឬ Real Madrid គង់នឹងបាត់ពិន្ទុដូចគ្នា។ ត្រូវរង់ចាំមើលប្រកួតចុងក្រោយ ទើបដឹងក្រុមណាជាម្ចាស់ជើងឯក៕
ប្រភព: DailyMail