បន្ទាប់ពីយកឈ្នះលើក្រុម Crotone បានក្នុងលទ្ធផល ២-០ ទៀតនៅយប់មិញ បានធ្វើឱ្យក្រុម Inter Milan កាន់តែកៀកក្នុងការឈ្នះពានរង្វាន់ Serie A មែនទែនហើយ។

ក្រុម Inter Milan ពេលនេះមាន៨២ពិន្ទុទៅហើយឆ្លងកាត់៣៤ប្រកួតនេះ ស្របពេលក្រុមលេខ២ AC Milan វិញមានត្រឹមតែ៦៩ពិន្ទុទេ។ តែអ្វីដែលជាឧបសគ្គរបស់ Inter Milan នោះគឺក្រុម Atalanta ដែលទើបលេងបាន៣៣ប្រកួត មាន៦៨ពិន្ទុ។ បើសិនជាយប់នេះ Atalanta មិនអាចឈ្នះបានទេ នោះ AC Milan នឹងក្លាយជាជើងឯកដោយស្វ័យប្រវត្តិតែម្ដង ព្រោះការប្រកួតនៅសល់ត្រឹមតែ៤ប្រកួតទៀតទេ។

ក្រុមកីឡាករ Inter Milan ចាប់ផ្ដើមអបអរបណ្ដើរៗហើយ ព្រោះតាំងពីឆ្នាំ២០១០មក ពួកគេមិនធ្លាប់ឈ្នះពានរង្វាន់ Serie A នេះឡើយ។ ដោយឡែកនេះក៏ជាការបញ្ចប់កំណត់ត្រាឈ្នះពានលីគជាប់ៗគ្នារបស់ក្រុម Juventus ផងដែរ៕

ប្រភព: Dailymail