Cristiano Ronaldo ក្នុងនាមជាកីឡាករឆ្នើមម្នាក់ដ៏លេចធ្លោក្នុងចំណោមកីឡាករល្បីៗនាជំនាន់បាល់ទាត់សម័យទំនើប ក្រោយអភិវឌ្ឍសមត្ថភាពពីមួយឆ្នាំទៅមួយឆ្នាំដោយជោគជ័យក្នុងការឈ្នះពានជាច្រើន។

មានការជជែកវែកញែករវាងសមត្ថភាពកីឡាករទាំងពីរមកដល់ពេលបច្ចុប្បន្នពីសមត្ថភាពដ៏កំពូលរបស់ Lionel Messi ដែលជាពានបាល់មាស៦សម័យ និង ម្ចាស់ពានបាល់មាស៥សម័យ Cristiano Ronaldo ថារវាងពួកគេទាំងពីរនាក់នេះនរណាជោគជ័យជាងនរណាក្នុងវិស័យបាល់ទាត់នេះក្រោយប្រកួតប្រជែងគ្នាជិត២ទសវត្សកន្លងមកនេះ។
ខាងក្រោមជាមូលហេតុ៥ចំនុចដែលRonaldoមានអាជីពជោគជ័យជាង Messi

១.រកបានគ្រាប់បាល់ច្រើនបំផុតអោយជម្រើសជាតិ

Cristiano Ronaldo បានក្លាយជាកីឡាករដែលរកគ្រាប់បាល់អោយព័រទុយហ្គាល់បានច្រើនបំផុតក្នុងប្រវត្តសាស្រ្ត ។ប្រធានក្រុមជម្រើសជាតិវ័យ ៣៦ ឆ្នាំរូបនេះបង្ហាញខ្លួនចំនួន ១៧៣ ប្រកួតនិង ស៊ុតបញ្ចូលទីបាន ១០៣ គ្រាប់ហើយ ។ Ronaldo ក៏ជាប់កំនត់ត្រាជាកីឡាករទី២ដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ជម្រើសជាតិបន្ទាប់ពីកីឡាករ Ali Daei របស់ក្រុមអ៊ីរ៉ង់ដែលរកបាន១០៩គ្រាប់។ ផ្ទុយទៅវិញប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំ Lionel Messi រកបានត្រឹមតែ៧១គ្រាប់ ប៉ុណ្ណោះសម្រាប់ក្រុមជម្រើសជាតិ។

២.រឹងមាំផ្នែកកាយសម្បទាបំផុត

បានក្លាយជាអត្តពលិកល្អបំផុតផ្នែកវិស័យបាល់ទាត់នៅសតវត្សទី២១នេះក៏ព្រោះតែការព្យយាមហ្វឹកហាត់ និង ការអភិវឌ្ឍកាយវប្បកម្មលើកាយសម្បទាបានល្អបំផុតនោះ។ ចំនុចពិសេសបំផុតមួយទៀត Cristiano Ronaldo តែងធ្វើដំណើរមកដល់ទីលានហ្វឹកហាត់ដំបូងគេហើយចាកចេញពីទីលានហ្វឹកក្រោយមិត្តរួមក្រុមក្រោយមិត្តរួមក្រុមទាំងអស់។ សម្រាប់ក្លឹបបាល់ទាត់អាជីព Ronaldo លេងបាន ៨៨៩ ដងគ្រប់ក្របខណ្ឌប្រកួតនិងរកបាន ៦៧០ គ្រាប់។ ហើយ ប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ Ronaldo នៅតែបន្តលេងស្ទើរតែគ្រប់ការប្រកួតសម្រាប់ក្លឹបនិងប្រទេស ដោយកម្រជួបប្រទះបញ្ហារបួសណាស់។

៣. ឈ្នះ Champions League ច្រើនជាង Messi

ទាំង Cristiano Ronaldo និង Lionel Messi សុទ្ធតែបានបញ្ចេញសមត្ថភាពខ្លាំងក្លាបំផុត ដើម្បីប្រកួតប្រជែងពានដ៏ធំនៅទ្វីបអឺរ៉ុបមួយនេះនិងទទួលបានជោគជ័យសម្រាប់ក្លឹបរបស់ខ្លួន។ប៉ុន្តែការពិត Ronaldo បានឈ្នះពានរង្វាន់ Champions League នេះច្រើនជាង Messi ពោលគឺសរុប៥ ដង(ជាមួយ Man. Utd ១លើកនិង ៤ ដងទៀតជាមួយReal Madrid ។ ផ្ទុយទោវិញ Lionel Messi បានឈ្នះត្រឹមតែ ៤ ដងជាមួយ Barcelona ។ក្រៅពីនេះ Ronaldo ក៏ជាកំពូលអ្នករកគ្រាប់បាល់បានច្រើនបំផុតផងដែរគឺប្រមាណ១៣៤ គ្រាប់ក្នុង ១៧៦ ប្រកួតរីឯ Messi បានរកបានត្រឹមតែ ១២០ គ្រាប់ក្នុង ១៤៩ ប៉ុណ្ណោះ។

៤.ឈ្នះពានដ៏ធំជាប្រវត្តិសាស្រ្តជាមួយព័រទុយហ្គាល់

ក្រោយខកបំណងកាលពីព្រឹត្តការណ៏ Euro ២០០៤ក្នុងនាមមាតុភូមិព័រទុយហ្គាល់ជាម្ចាស់ផ្ទះដោយចាញ់ក្រិកវគ្គផ្តាច់ព្រ័ត្រ Ronaldo បានរួមចំណែកដ៏ធំធេងក្នុងការជួយអោយព័រទុយហ្គាល់ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបនៅ១២ឆ្នាំក្រោយមក ពោលគឺនៅ ឆ្នាំ២០១៦ដោយផ្តួលក្រុមជម្រើសជាតិបារាំងនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះបីជាមិនបានដើរតួឯក និងត្រូវប្តូរចេញមុនបញ្ចប់ការប្រកួតផ្តាច់ព្រ័ត្រនេះដោយសារតែបញ្ហារបួសប៉ុន្តែ Ronaldo បានឈ្នះស្បែកជើងប្រាក់ក្រោយរកបាន ៣ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៣ដងខណៈ ព័រទុយហ្កាល់បានឈ្នះពានដ៏ធមនៅលើឆាកអន្តរជាតិជាលើកដំបូងរបស់ពួកគេ។

៥.ឈ្នះពានលីកកំពូល៣ក្របខណ្ឌផ្សេងគ្នា

មិនអចបដិសេធពីសមត្ថភាពដ៏អស្ចារ្យបំផុតរបស់ Lionel Messi ដែលឈ្នះពាន La Liga ដល់ទៅ១០សម័យកាល។ ប៉ុន្តែប្រធានក្រុមBarcelona នៅឡើយមិនទាន់មានបទ ពិសោធន៏ ឈ្នះពានលីកកំពូលណាផ្សេងក្រៅពីក្របខណ្ឌ La Liga អេស្បាញនោះទេ។ សម្រាប់ Ronaldo គឺជោគជ័យបំផុត ពេលជួយបិសាចក្រហមឈ្នះពាន Premier League ៣ដងមុនពេលចាកចេញទៅ Real Madrid ។នៅទីនោះ Ronaldo បានជួយអោយក្រុមអធិរាជសឈ្នះពាន La Liga ២ដង មុនពេលជួយអោយ Juventus ឈ្នះពាន SerieA ២ដងផងដែរ។

ប្រភព: Sportskeeda