អតីតកីឡាករនាំលេងក្រុមមាន់ខ្នាយមាស Tottenham លោក Rafael van der Vaart បានផ្តល់ដំបូន្មានដល់ Harry Kane ឲ្យ ច្រានចោលឪកាសផ្លាស់ទៅReal Madrid ហើយបង្វែរមកចូលរួមជាមួយគូប្រជែងគឺក្រុមបិសាចក្រហម Man. United វិញ។មិនត្រឹមតែ Real Madridនោះទេ សូម្បីតែក្រុម Man.City ក៏សម្លឹងឃើញឪកាសចង់នាំយក Kane មករួមក្រុម ផងដែរបន្ទាប់ពី Aguero ត្រៀមចាកចេញពីក្លឹប ហើយបើទោះបីនៅមិនទាន់ឈ្នះពានរង្វាន់អ្វីសោះជាមួយក្លឹប ប៉ុន្តែ Tottenham បានកំនត់តម្លៃខ្លួនសម្រាប់ Kane ដល់ទៅ១៥០លានផោនឯណោះ។

គួររំលឹកថានៅពេលដែលយុវជន Kane បានបោះជំហានកសាងសមត្ថភាពមុនពេលជាប់ឈុតធំ ពេលនោះ Van De Vart កំពុងលេងអោយក្រុម Tottenham បាន២ឆ្នាំ ជាមួយក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុង។ យ៉ាងណាមិញ Kane ត្រូវក្លឹបដទៃខ្ចីជើងមានដូចជានៅលីគលំដាប់ទី៣ (League One) និង ក្របខណ្ឌលំដាប់ទី២ Championship នាពេលនោះ ។

អតីតខ្សែបម្រើក្រុមជម្រើសជាតិហូឡង់លោក Van De Vart បានលើកឡើងមូលហេតុយ៉ាងដូច្នេះថាៈ គាត់មិនសូវជាឃើញកីឡាករអង់គ្លេសជោគជ័យពេលទៅលេងនៅបរទេសដូចជាអេស្បាញនោះទេ។ ដូច្នេះ Kane គួរតែសម្លឹងរកក្លឹបនៅមាតុភូមិដូចជា Man.Utd នេះវិញ។ផ្ទុយទៅវិញសម្រាប់ប្រធានក្លឹបលោក Daniel Levy មានគំនិតចង់លក់ខ្សែប្រយុទ្ធឆ្នើម រូបនេះទៅបរទេសនិងមិនចង់លក់អោយទៅគូប្រជែងរួមលីកនោះទេ។គិតមកដល់ពេលបច្ចុប្បន្នេះ Kane បានក្លាយជាកីឡាករដ៏គ្រោះថ្នាក់សម្រាប់គូបដិបក្ស ដោយស៊ុតបាល់បញ្ចូលទី ២១៥ គ្រាប់ក្នុងការបង្ហាញខ្លួន៣២៧ ប្រកួតកន្លងមក។

ប្រភព: Metro