Jesse Lingard បានក្លាយជាបេក្ខភាពគូប្រជែងឈានមុខមួយនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តការណ៏ប្រកួត Euro ២០២០ ដែលនិងធ្វើឡើងនៅពាក់កណ្តាលខែមិថុនាខាងមុខនេះ ស្របពេលខ្សែបម្រើកណ្តាលពីររូបទៀតគឺ Jadon Sancho របស់ក្រុម Dortmund និង Jack Grealish របស់ Aston Villa អាចនិងខកខាន។

Lingard កីឡាកររបស់ក្រុមបិសាចក្រហម Man.Utd បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏ ក្នុងពេលលេង ខ្ចីជើងនៅក្រុមញញួរធំ West Ham ដោយរកបាន ៥ គ្រាប់ក្នុង ៧ ប្រកួត។ យ៉ាងណាមិញ Lingard ទើបតែជាប់ចូលលេង សម្រាប់ក្រុមលោក Gareth Southgate ក្នុងការប្រកួតជម្រុះ World Cup ក្នុងជ័យជំនះទាំង៣ប្រកួតលើ សាន់ម៉ារីណូ,អាល់បានី និងប៉ូឡូញ។

យោងគេហទំព័រ The Sun បានចុះផ្សាយថាៈ គ្រូបង្វឹកក្រុមតោកំណាចអង់គ្លេសលោក Southgate កំពុងតែចាប់អារម្មណ៏ និង ព្យាយាមផ្តល់តួនាទីពិតប្រាកដដល់ Lingard ក្នុងជម្រើស១១នាក់ដំបូងជាទៀងទាត់។ហើយក៏ព្រោះតែ Grealish មិនបានចូលលេង ដោយសារតែបញ្ហារបួសខណៈ Sancho ខកខានសម្រាប់ការកោះហៅជាមួយបញ្ហាដ៏ចម្រូងចម្រាសលើបំរាមកូវីត-១៩ ពីប្រទេសអាឡឺម៉ង់ផងនោះ។គួរបញ្ជាក់ថាSancho បានបង្ហាញខ្លួនចូលលេងយ៉ាងទៀងទាត់ចាប់តាំងពីឆ្នាំ២០១៨ ខណៈ Grealish ខកខាននិងបង្ហាញខ្លួនជាលើកចុងក្រោយកាលពីឆ្នាំ២០២០។

ប្រភព: Sportbible