អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានជ្រើសយកកីឡាករ Nick Pope ដើម្បីចូលលេងជម្រើសដំបូងសម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup២០២២ ជាមួយ អាល់បានីនិងប៉ូឡូញ។ លោក Southgate បានបញ្ជាក់ដែលសម្រេចចិត្តជ្រើសយក Pope ថាៈ Pope ចូលលេងបានទៀងទាត់សម្រាប់ក្លឹបរបស់គាត់ ។ជាមួយ ចរិតស្ងប់ស្ងាត់ខ្ញុំពិតជាចូលចិត្តអត្តចរិកបែបនេះ ។យើងដឹងច្បាស់ថាគាត់មិនបានបញ្ចេញកំលាំងជ្រុលពេកនោះទេពេលជួបសាន់ម៉ារីណូ។ ដូច្នេះខ្ញុំប្រាកដថាវានឹងមានលទ្ធផលល្អសម្រាប់ការប្រកួតបន្ទាប់។
អ្នកចាំទីក្លឹប Burnley ដែលបានចូលលេងក្នុងជំនួបជ័យជម្នះ ៥ទល់និង០ កាលពីថ្ងៃព្រហស្បតិ៍លើក្រុមសាន់ម៉ារីណូនិងត្រៀមបង្ហាញខ្លួនបន្តទៀតក្រោយអ្នកចាំទីដៃទី១ Jordan Pickford ដែលនៅបន្តព្យាបាលរបួសនៅឡើយ។ក្រុមតោកំណាចអង់គ្លេសក៏នៅមានកីឡាករ Dean Henderson របស់ក្រុម Man. Utd និង Sam Johnstone របស់ West Bromwich Albionផងដែរ ។ Pope មានវ័យ ២៨ ឆ្នាំក៏ធ្លាប់ជាប់ជាសមាជិកអង់គ្លេសចូលរួមការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ និងបង្ហាញខ្លួនបានត្រឹមតែ ៥ ដងប៉ុណ្ណោះសម្រាប់អង់គ្លេស។ Pope ក៏អាចនិងក្លាយ ជាអ្នកចាំទីអង់គ្លេសដំបូងបង្អស់ដែលរក្សាគ្រាប់បាល់មិនអោយចូលទី(Cleansheet) ក្នុងការបង្ហាញខ្លួន ៦ លើកដំបូងពេលជួបអាល់បានីនៅថ្ងៃអាទិត្យនេះ។
ប្រភព: BBC