ក្រុមបិសាចក្រហម Man. United អាចនិងប្រើប្រាស់វិធីសាស្រ្តយកឈ្មោះខ្សែបម្រើឆ្នើម Bruno Fernandes ជាឈ្នាន់ដើម្បីលួងលោម Pedro Neto ពីក្លឹប Wolverhampton Wanderers មករួមក្រុមនៅរដូវក្តៅខាងមុខ ។
យោងគេហទំព័រ Insider បានអោយដឹងថាក្រុមរបស់លោក Ole Gunnar Solskjaer ជឿជាក់ថាវត្តមានរបស់ Fernandes នៅទឹកដី Old Trafford អាចជាគន្លឹះទាក់ទាញចិត្តនៃឱកាសរបស់ពួកគេក្នុងការចុះហត្ថលេខាលើអតីតកីឡាករក្លឹប Braga មានវ័យត្រឹមតែ ២១ ឆ្នាំក៏ព្រោះតែពួកគេទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទនៅក្នុងក្រុមជម្រើសជាតិ។
Neto បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Nuno Espirito Santo នៅរដូវកាលនេះដោយរកគ្រាប់បាល់បញ្ចូលទីបាន ៥ ដងនិងបង្កើតឪកាស៤លើកក្នុងការបង្ហាញខ្លួន ២៩ ប្រកួតនៅ ក្របខណ្ឌ Premier League ។ទោះយ៉ាងណាក្រុមចចកខ្មៅ Wolves បានកំនត់តម្លៃដល់ទៅ ៥០ លានផោនឯណោះ សម្រាប់ក្លឹបដែលចង់បានខ្សែបម្រើប្រយុទ្ធស្លាបនេះមករួមក្រុម។
ប្រភព: Sportsmole