ក្រុម Man. United បានត្រៀមផ្តល់ប្រាក់ឈ្នួលមួយគុណនិង២ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ Bruno Fernandes ព្រមជាមួយនឹងការត្រៀមបន្តកិច្ចសន្យាថ្មីដល់ខ្សែបម្រើស្លាបរូបនេះអោយបន្តស្នាក់នៅទឹកដី Old Traffordច្រើនឆ្នាំបន្តទៀត។

កីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះបានបង្កើតព្យុះភ្លៀងនៅលីកកំពូលអង់គ្លេសក្រោយផ្ទេរពី Sporting ជាចុងក្រោយនេះរូបគេបង្ហាញពីសារៈសំខាន់សម្រាប់ក្រុមក្នុងពេល ប្តូរចូលជាកីឡាករបម្រុងដោយជួយអោយ Man.Utd ផ្តួល West Ham កាលពីសប្តាហ៏មុន។សម្រាប់រដូវកាលនេះ Fernandes រកបានគ្រាប់បាល់ស៊ុតបាល់បញ្ចូលទី ១០ គ្រាប់គ្រប់ក្របខណ្ឌប្រកួតទាំងអស់ និង បង្កើតឪកាសអោយមិត្តរួមក្រុមស៊ុតបញ្ជូលទី ៦ ដងផងដែរ។

គេហទំព័រ The Mirror បានអោយដឹងម្ចាស់ជើងឯកអង់គ្លេស២០សម័យ ត្រៀមផ្តល់ប្រាក់បៀវត្សថ្មីជាមួយនិងប្រាក់ចំណូល ២០០,០០០ ផោនក្នុងមួយសប្តាហ៍ស្របពេលបច្ចុប្បន្នកីឡាករវ័យ ២៦ ឆ្នាំរូបនេះទទួលបានតម្លៃពលកម្មនឿយហត់ត្រឹមតែ ១០០,០០០ ផោនប៉ុណ្ណោះ ។
Fernandes មានកិច្ចសន្យាផុតសុពលភាពនៅឆ្នាំ ២០២៥ ប៉ុន្តែប្រាក់ឈ្នួលប្រចាំសប្តាហ៍បច្ចុប្បន្នរបស់គេតិច ជាងមិត្តរួមក្រុម Paul Pogba ៣ ដង រីឯកីឡាករដែលមានប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លឹបគឺអ្នកចាំទី David de Gea ដែល បានប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ឯណោះ។

ប្រភព៖ Sportsmole