គ្រាប់បាល់បញ្ចូលទីលើកទី១០ នៅ លីគកំពូលអង់គ្លេសខ្សែបម្រើ Bruno Fernandes របស់ក្រុមបិសាចក្រហម Manchester United នាមអោយរូបគេតាមស្មើកំនត់ត្រារកគ្រាប់បាល់របស់រៀមច្បង Cristiano Ronaldo ក្នុងនាមកីឡាករអន្តរជាតិព័រទុយហ្គាល់ក្នុងជំនួប២ទល់និង២ ជាមួយម្ចាស់ផ្ទះ Leicester City នៅថ្ងៃ Boxing Day ។

បច្ចុប្បន្នអតីតកីឡាករក្រុម Sporting CP រកបានគ្រាប់បាល់សរុប៣១គ្រាប់ហើយ ក្រោយការមកដល់ទឹកដី Old Trafford កាលពីខែមករាដើមឆ្នាំ២០២០។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបច្ចុប្បន្នរកបានគ្រាប់បាល់បានក្នុងកំណត់ត្រា១៤ប្រកួតនៅក្នុងរដូវកាល ២០២០-២០២១ និងជាដំបូងគេបង្អស់ចាប់តាំងពីរៀមច្បង Christiano Ronaldo ធ្លាប់ធ្វើបានដូច្នេះ២លើកសម្រាប់២រដូវកាលផ្សេងគ្នាកំលុងពេលរូបគេប្រកបអាជីពនៅក្របខ័ណ្ឌ Premier League មុនពេលផ្ទេរទៅ Real Madrid នៅឆ្នាំ២០០៩។

រដូវកាលចុងក្រោយរបស់ Ronaldo ស៊ុតបាន១៨ គ្រាប់(Hat-trick)១ដងក្នុងការប្រកួតលីគកំពូលអង់គ្លេសចំនួន ៣៣ ប្រកួតកាលពីរដូវកាល២០០៨-២០០៩ មុនពេលចាកចេញពីទឹកដី Old Trafford ទៅ Santiago Bernabeu។

ប្រភព៖ Sportsmole