Ruud van Nistelrooy បានបង្ហើបប្រាប់ថាលោក Sir Alex Ferguson ធ្លាប់មានបំណងរារាំងឪកាសរបស់ខ្លួន មិនឱ្យឈ្នះស្បែកជើងមាស (Golden Boot) សម្រាប់ក្របខណ្ឌPremier League ខណៈដែលពេលនោះ Thierry Henry បានឈ្នះពានស្បែកជើងមាស (Top Scorer) នៅពេលនោះ។
Arsenal ដែលជាម្ចាស់ជើងឯកបានបញ្ចប់រដូវកាលដោយមានគម្លាត ៧ ពិន្ទុពី Man.Utd សម្រាប់រដូវកាល ២០០១-២០០២ ខណៈ Henry បាននាំមុខ Van Nistelrooy និង Jimmy Floyd Hasselbaink ព្រមទាំង Alan Shearer ដោយរកបានដល់ទៅ២៣គ្រាប់។
បច្ចុប្បន្នមានវ័យ៤៤ឆ្នាំកីឡាករដែលធ្លាប់ឈ្នះពាន Premier League ឆ្នាំ២០០២ រូបនេះបានបញ្ជាក់ថា:លោក Ferguson មិនបានដាក់អោយខ្ញុំបានចូលលេងការប្រកួតលីកកំពូលអង់គ្លេសថ្ងៃបិទបញ្ចប់រដូវកាលជាមួយ ក្រុម Charlton Athletic ទោះបីក្នុងនាមកីឡាករបម្រុងក៏ដោយ។ ពេលនោះខ្ញុំខកខានឪកាសរកគ្រាប់បាល់ដើម្បីប្រជែងជាមួយ Thierry Henry ។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់បន្តថាៈ គឺជាឆ្នាំដំបូងខ្ញុំអាចមានឪកាសប្រជែងយកពានស្បែកជើងមាស។តែវាបានបាត់បង់នៅពេលនោះ បើទោះបីជា ខ្ញុំសង្ឃឹមថាអាចរកគ្រាប់បាល់បញ្ចប់ទីបន្តទៀតបានយ៉ាងណាក្តី។
ប្រភព: Metro