លោក Zinedine Zidane បានបង្ហាញអារម្មណ៏ស្ទាក់ស្ទើរក្នុងការទទួលយកពាក្យចចាមអារាមដែលបានលើកឡើងថា ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo អាចត្រូវបានក្លឹប Real Madrid នាំយកពីក្រុម Juventus វិញនៅពេលដ៏ ខ្លីខាងមុខនេះ។

មានសំណួរចាក់ដោតជាច្រើនត្រូវបានចោតសួរឡើងថាតើម្ចាស់ពានរង្វាន់បាល់មាស Ballon D’or( ៥សម័យ រូបនេះ)អាចបន្តស្នាក់នៅជាមួយម្ចាស់ជើងឯកអ៊ីតាលី SerieA រឺយ៉ាងណា ក្រោយរងការ រិះគន់បន្ទាប់ពី Juventus ធ្លាក់ចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ ខណៈដែលរូបលោកដែលនៅតែជាអ្នកគាំទ្រដ៏មោះមុតចំពោះអតីតកូនក្រុមនិងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះនៅឡើយ។ អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះបានឆ្លើយតបប្រាប់បណ្តញសារពត៌មានយ៉ាងដូច្នេះថាៈគាត់បង្កើតប្រវត្តិសាស្ត្រនៅទីនេះដ៏អស្ចារ្យ ឥឡូវគាត់ជាកីឡាករ Juve ហើយខ្ញុំមិនអាចប្រាប់អ្នកពីអ្វីដែលពួកគេកំពុងនិយាយនោះទេ។ខ្ញុំគោរពការសម្រេចចិត្តរបស់គាត់(Ronaldo)នៅពេលនេះ។

Ronaldo ទោះបីមានវ័យ៣៦ ឆ្នាំនៅមានកិច្ចសន្យា ១២ ខែចុងក្រោយកំពុងត្រូវបានភ្ជាប់ទំនាក់ទំនង ផ្លាស់ទៅ កាន់កីឡាដ្ឋាន Santiago Bernabeu សាជាថ្មី ដើម្បីបន្តសាងកេរ្ត៏ឈ្មោះ ក្រោយពីរួមរស់និងមានអាជីពដ៏ជោគជ័យនៅទឹកដីអេស្បាញរយៈពេល៩ឆ្នាំកន្លងទៅដោយរកបាន៤៥០ គ្រាប់តាមការបង្ហាញខ្លួន ៤៣៨ប្រកួត ។ Ronaldo ក៏បានជួយអោយក្រុមឈ្នះពាន La Liga ចំនួនពីរលើកនិងក្របខណ្ឌ Champions League ចំនួនបួនដងនិងពានរង្វាន់ Club World Cup ចំនួន ៣ លើកផងដែរ។

ប្រភព: Goal