មកដល់ពេលបច្ចុប្បន្ននេះអ្នកចាត់ការក្លឹបអធិរាជស Real Madrid លោក Zinedine Zidane បានសម្តែងពីភាពមិនប្រាកដប្រជា ថាប្រធានក្រុម Sergio Ramos នឹងបន្តស្នាក់នៅជាមួយក្លឹបបន្តទៀតរឺយ៉ាងណានោះទេ ។ខ្សែការពារកណ្តាល វ័យ ៣៤ ឆ្នាំរូបនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈកិច្ចសន្យារបស់ខ្លួននិង ផុត នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករជម្រើសជាតិអេស្បាញដ៏មានបទពិសោធន៏រូបនេះក្រោយចំណាយពេល១៦ឆ្នាំជាមួយក្លឹប បានជួយក្រុម ឈ្នះពាន Champions League ចំនួន ៤ ដងពានរង្វាន់ Club World Cup ចំនួន ៤លើក និង La Liga ៥ ដង នៅទឹកដី Santiago Bernabeu ក្រោយផ្ទេរពី Sevilla ក្នុងឆ្នាំ ២០០៥។ Ramos រកបានគ្រាប់បាល់ ១០០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦៦៨ ប្រកួតផងដែរទោះបីលេងជាខ្សែការពារតែកីឡាកររូបនេះតែងបំពេញតួនាទី រកគ្រាប់បាល់ដោយការទាត់បាល់ពិន័យ១១ម៉ែត្រជារឿយៗ ។

គ្រូបង្វឹកសញ្ជាតិបារាំងបានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំនិយាយដោយស្មោះត្រង់មិនដឹងថានឹងមានអ្វីកើតឡើងជាមួយគាត់ទេ។តែយើងចង់អោយគាត់នៅទីនេះជានិច្ចព្រោះតែគាត់ជាកីឡាករសំខាន់ នោះជាអ្វីដែលខ្ញុំចង់និយាយក្នុងនាមជាគ្រូបង្វឹក។

ប្រភព: BBC