Sir Alex Ferguson បានផ្តល់បទសម្ភាសន៏នៅឯមហោស្រពភាពយន្ត Glasgow (GFF) ថារូបលោកមានការព្រួយបារម្ភជាខ្លាំងដោយមិនអាចសូម្បីបញ្ចេញសម្លេងនិងបាត់បង់ការចងចាំ ក្រោយទទួលរងការវះកាត់នូវជំងឺ ដាច់សរសៃឈាមខួរក្បាលកាលពីឆ្នាំ ២០១៨កន្លងទៅហើយកូនបុរសរបស់លោកគឺ Jason ជាអ្នកដឹកនាំការងារនេះ។ អតីតអ្នកចាត់ការទូទៅក្រុមបិសាចក្រហមដែលបានជួយក្លឹបលើកពាន Premier League ១៣ដងបាននិយាយថា: ខ្ញុំមិនអាចនិយាយបានទេវាពិតជារឿងគួរអោយខ្លាចណាស់។ខ្ញុំត្រូវធ្វើការហ្វឹកហាត់ និង ព្យាបាលដោយលំហាត់ប្រាណក្រោយការណែនាំនិងយកចិត្តទុកដាក់សំណាក់ក្រុមគ្រូពេទ្យទីបំផុតខ្ញុំអាចលឺ និង និយាយបានបន្ទាប់ពីរយៈពេល១០ ថ្ងៃ។

បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសារដែលរៀបរាប់ពីការដឹកនាំក្លឹបឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ពីរដងដោយបានចាក់បញ្ចាំងនៅឯសាលមហោស្រពទីក្រុង Glasgow ប្រទេសស្កុតឡេនដ៏កាលពីថ្ងៃសៅរ៍ Sir Alex បានផ្តល់ បទសម្ភាន៏ប្រាប់ Q & A ថាក្រោយពីទស្សនារូបលោកទទួលស្គាល់ថាបានបាត់បង់ការចងចាំ។ប៉ុន្តែបន្ទាប់ពីទស្សនា ខ្សែភាពយន្តនេះវាបានរំលឹករូបលោកឡើងវិញដោយរៀបរាប់ពីហេតុការណ៏សំខាន់ៗបំផុតនៃជីវិតរបស់គាត់ទាំងនៅក្នុងនិងក្រៅបាល់ទាត់។

កំពូលគ្រូបង្វឹករូបនេះក្រោយជួយ Man.Utd ឈ្នះពានសរុប៣៨ បានសម្រចចិត្តចូល និវត្តន៍កាលពីឆ្នាំ ២០១៣ ក្រោយពី ដឹកនាំក្រុម២៦ ឆ្នាំហើយរូបលោកក៏ធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹប East Stirlingshire, St Mirren, Aberdeen និងក្រុមជម្រើសជាតិស្កុតឡេនផងដែរ។

ប្រភព: Sportsmole