ការដេញថ្លៃរួមគ្នាដើម្បីសុំសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣០ ពីសំណាក់ ប្រទេសអង់គ្លេសនិងប្រទេសជាសមាជិកមានស្កុតឡេន,វែល, អៀរឡង់ខាងជើងនិងសាធារណរដ្ឋអៀរឡង់ ត្រូវបានទទួលការគាំទ្រពីរដ្ឋាភិបាលចក្រភពអង់គ្លេស ។

ក្នុងបទសម្ភាសន៏ជាមួយគេហទំព័រ The Sun លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានបន្តថាៈគឺជាពេលវេលា ដ៏ត្រឹមត្រូវដើម្បីនាំយកព្រឹត្តការណ៏ប្រកួតកីឡាកដ៏ពេញនិយមរបស់ពិភពលោកមួយនេះមកផ្ទះហើយ។វានិងក្លាយជារឿងដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសយើង។ជាមួយគ្នានេះផងដែរការសិក្សាអំពីលទ្ធភាពកំពុងដំណើរការហើយនឹងបន្តមុនពេលដំណើរការដេញថ្លៃជាផ្លូវការចាប់ផ្តើមនៅឆ្នាំក្រោយ។

សមាគមបាល់ទាត់ចក្រភពអង់គ្លេសដែលរួមមានប្រទេសជាសមាជិក៤ផ្សេងទៀតមានជំហរដូចគ្នា និង បានបញ្ជាក់នៅលើបណ្តាញសង្គម Tweeter របស់ខ្លួនថា: រដ្ឋាភិបាលស្វាគមន៍ជាមួយនិងការសន្យាដាក់ទឹកប្រាក់ចំនួន ២,៨ លានផោនឆ្ពោះទៅការដេញថ្លៃដ៏មានសក្តានុពលមួយសម្រាប់ព្រឹត្តិការណ៍ World Cup នៅឆ្នាំ ២០៣០ខាងមុខ ។

ប្រភព: Sportsmole