លោក David Beckham ជាប្រធានក្លឹបនិងជាម្ចាស់ភាគហ៊ុនធំក្លឹបបាល់ទាត់ Inter Miami នៅលីកកំពូល សហរដ្ឋអាមេរិក Major League Soccer មានបំណងចង់បង្កើតគំរោងជោគជ័យមួយសម្រាប់ក្លឹប។

អតីតខ្សែបម្រើស្លាប Man.Utd បានចាប់ផ្តើមចុះកុងត្រាកីឡាករ Mautidi និង Higuain ប៉ុន្តែវាមិនគ្រប់គ្រាន់នោះដូច្នេះ អតីតខ្សែបម្រើអង់គ្លេសរូបនេះ មាន មហិច្ឆតាធំមួយផ្សេងទៀត គឺនាំយកកំពូលខ្សែប្រយុទ្ធ និង ជាប្រធានក្រុម FC Barcelona កីឡាករ Lionel Messi និងគូប្រជែងរបស់គេគឺ កីឡាករ Cristiano Ronaldo របស់ក្លឹប Juventus មកកាន់ក្លឹប Inter Miami នៅពេលខាងមុខ។

Beckham បានប្រាប់បណ្តាញសារពត៌មាន AFP ថា៖ ខ្ញុំបានប្រមើលមើល និងមានយោបល់យល់ឃើញថា ក្រុមឈុតធំរបស់ក្លឹបនៅឡើយមិនទាន់មានសមត្ថភាពនិងធនធានគ្រប់គ្រាន់ទេ។ ដូច្នេះដើម្បីសម្រេចកិច្ចការទាំង នោះជាជំហ៊ានគឺយើងត្រូវនាំកីឡាករដែលមានបទពិសោធន៏មកកាន់ទីនេះជាគោលដៅអាទិភាព។

ប្រភព: Sport.Es