ក្លឹប PSG ចង់បានខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ក្រុម Tottenham Hotspur ជាគោលដៅអាទិភាពទីមួយរបស់ពួកគេនៅបញ្ចប់រដូវកាល២០២០-២០២១នេះ គេហទំព័រ The Mirror បានចុះផ្សាយ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Mauricio Pochettino បំណងចង់ជួបជុំជាមួយអតីតកូនក្រុមរបស់ខ្លួនមានដូចជាៈ ខ្សែបម្រើ Dele Alli និងអ្នកចាំទី Hugo Lloris ផងដែរ ។ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane គឺជាកីឡាករដែលរូបលោកចង់បានជាងគេ ក្រោយពីកីឡាករវ័យនៅតែបង្ហាញទម្រង់លេងបានល្អ ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅរដូវកាលនេះដោយរកបាន ១៣ គ្រាប់និងបង្កើតឪកាស ១១ ដងក្នុង ២៤ ប្រកួតនៅក្របខណ្ឌ Premier League ។

ផ្ទូយទៅវីញ PSG និងមិនងាយលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះក្នុងតម្លៃតិចជាង១៥០លានផោននោះទេ ខណៈ ក្រុមការពារតំណែងជើងឯកបារាំងក៏កំពុងដុតដៃដុតជើងរៀបចំផ្តល់កិច្ចសន្យាថ្មីដល់តារាឆ្នើមពីរដួងរបស់ពួកគេគឺ Mbappe និង Neymar ។ ដូច្នេះលើកលែងតែមាននរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរនិងចាកចេញ ទើបជាការបើកឪកាសអោយ​ ​Kane សម្រេចពីអនាគតរបស់ខ្លួនបានផងដែរ។

ប្រភព: Sportsmole