ម្ចាស់ផ្ទះហង្សក្រហម Liverpool បានបរាជ័យចាញ់ក្រុមភ្ញៀវ Everton កាលពីយប់ថ្ងៃសៅរ៏ក្នុងទឹកដីខ្លួនឯង ដែលធ្វើអោយក្រុមលោក Jurgen Klopp ស្គាល់រសជាតិបរាជ័យជាលើកទី៤នាកីឡាដ្ឋាន Anfield នៅរដូវកាល នេះ ។

គ្រាប់បាល់២គ្រាប់របស់របស់ខ្សែប្រយុទ្ធប្រេស៊ីល Richarlison និង ខ្សែប្រយុទ្ធអន្តរជាតិអ៊ីស្លង់ Sigurdsson ដោយបាល់កាត់សេចក្តី១១ម៉ែត្របានបង្កើតកំនត់ត្រាថ្មីអោយ Everton ឈ្នះនៅទឹកដីក្រុមរួមទីក្រុងគឺ Liverpool ជាលើកដំបូងក្រោយខកខានចាប់តាំងពីឆ្នាំ១៩៩៩ ។

មួយវិញទៀតបរាជ័យក្នុងសប្តាហ៏ទី២៥នេះ ធ្វើអោយក្រុមការពារតំណែងជើងឯក Premier league តាមស្មើកំនត់ត្រាដ៏អាក្រក់មួយរយៈពេល៩៨ឆ្នាំនិងជាលើកដំបូងផងដែរគិតចាប់តាំងពីឆ្នាំ ១៩២៣ ។ គ្រូបង្វឹក Liverpool ក៏បានសារភាពផងដែរថាឱកាសការពារតំណែងជើងឯកអង់គ្លេសបានបាត់បង់ទៅហើយ ក្រោយពីបង្កើនគម្លាតកាន់តែឆ្ងាយពីគូប្រជែងនិងជាក្រុមឈរកំពូលតារាង Man. City ដល់ទៅ ១៩ ពិន្ទុក្រោយពេលពួកគេយកឈ្នះ Arsenal ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។

ប្រភព: BBC