ភ្នាក់ងាររបស់ក្រុមមេឃខៀវ Man.City បានច្រានចោលពត៌មានដែលពួកគេបាន ផ្តល់សំណើរសមរម្យបំផុតណាមួយដើម្បីបញ្ចុះបញ្ចូល Lionel Messi មករួមក្រុម ស្របពេលកិច្ចសន្យាប្រធានក្រុម Barcelona នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។ Messi តារាឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីននិងឈានចូលវ័យ៣៤ឆ្នាំនៅខែមិថុនាអាចចាកចេញពីទឹកដី Camp Nou ទៅកាន់ក្លឹបបរទេសខណៈ Man. City និង Paris Saint-Germain ជាក្រុមមានទំនាក់ទំនងយ៉ាងជិតដិតបំផុតជាមួយMessi នាពេលកន្លងមក។
យ៉ាងណាមិញក្រុមកំពុងឈរកំពូលតារាង Premier League Man.City ជាក្លឹបត្រូវបានចាត់ទុកជាក្លឹប មានអាទិភាពខ្ពស់ក្នុងការនាំយកម្ចាស់ពានបាល់មាស ៦សម័យមករួមក្រុមក៏ព្រោះតែឪកាសនៃការរួម ការងារ សាជាថ្មីជាមួយអតីតគ្រូបង្វឹកលោក Pep Guardiola ដែលធ្លាប់បណ្តុះបណ្តាលអោយរូបគេបានល្បីល្បាញកាលពីនៅជាយុវជនក្លឹប Barcelona។
មួយវិញទៀតឪកាសនៃការចាកចេញរបស់ Messi កាន់តែផុយស្រួយក្រោយពីបរាជ័យក្នុងការប្រកួតវគ្គ១៦ក្រុម ចុងក្រោយជើងទី១ដោយបរាជ័យចាញ់ PSG ៤ទល់និង១កាលពីដើមសប្តាហ៏ រីឯការប្រជែងតំណែងជើងឯកអេស្បាញរដូវកាលនេះទៀតសោតស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។
ប្រភព: Goal