លោក Mikel Arteta បានឆ្លើយតបទៅនិងការរិះគន់ទម្រង់លេងរបស់កីឡាករ Willian នៅរដូវកាលនេះគឺជារឿងមិនសមស្របនិងយុត្តិធម៌នោះទេដូច្នេះក្លឹបមានហេតុផលការពារ និងគាំទ្រកីឡាកររបស់ខ្លួនក្នុងលក្ខណ្ឌមួយនេះ ។ Arteta អ្នកចាត់ការសញ្ជាតិអេស្បាញ បានឆ្លើយតបទៅនិងការរិះគន់ពីសំណាក់ខាងលើថា Willian នឹងវិលត្រឡប់ទៅរកទម្រង់ដ៏ល្អបំផុតជាមួយសមត្ថភាពដែលគាត់មាន ។

ខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលវ័យ ៣២ ឆ្នាំរូបនេះបានផ្ទេរពី Chelsea មកចូលរួមជាមួយក្រុមប្រជែងរួមទីក្រុងឡុងដ៏គឺកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុនប៉ុន្តែខកខានរកគ្រាប់បាល់ស៊ុតបញ្ចូលទី ក្នុង ២៤ ប្រកួតនិងបង្កើតឪកាសបានតែ ៣ លើកប៉ុណ្ណោះ។

ក្រុម Arsenal ត្រូវប្រកួតជាមួយ Benfica ក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់ Europa League នៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីដោយសារការរឹតបន្តឹងបន្តការពារលើកការរីករាលដាលនៃមេរោគកូវីត-១៩ ។

ប្រភព: BBC