Kylian Mbappe បង្ហាញអារម្មណ៏សប្បាយចិត្តនិងបន្តលេងអោយ PSG តែបានបញ្ជាក់ថា១ប្រកួតគឺមិនគ្រប់គ្រាន់សម្រេចពីអនាគតរបស់គេទេ។ ការលើកឡើងរបស់សមាជិកជ័យលាភី World Cup ២០១៨រូបនេះជួយ PSG ផ្តួល Barcelona ក្នុងលទ្ធផល៤ទល់និង១វគ្គ១៦ចុងក្រោយពានរង្វាន់ Champions League កាលពីយប់មិញ។ ទោះបីជាអវត្តមានកីឡាករសំខាន់ៗដូចជា Neymar និង Di Maria ផ្ទុយទៅវិញកីឡាករវ័យ ២២ ឆ្នាំរូបនេះធ្វើបានយ៉ាងល្អក្រោយស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងការប្រកួតនេះ ។

Mbappe បានប្រាប់គេហទំព័រ RMC Sport យ៉ាងដូច្នេះ ថាៈសំខាន់ណាស់សម្រាប់ការប្រកួតនេះ ព្រោះយើងចង់ឈ្នះហើយធ្វើបានសម្រេចតាមរបៀបរបស់យើង ។ផ្ទុយទៅវិញវាជារឿងដ៏ឆ្កួតលីលាដែលត្រូវសម្រេចចិត្តពី អនាគតរបស់ខ្លួនត្រឹមតែការប្រកួតដ៏សំខាន់មួយនោះក៏ដោយ។ខ្ញុំតែងតែលើកអាវ PSG ដាក់ក្បែបេះដូងរបស់ខ្ញុំ ជានិច្ច។

មានក្លឹបធំៗដូចជា Real Madrid និង Liverpool កំពុងចាប់អារម្មណ៍លើរូបគេប៉ុន្តែកីឡាករអន្តរជាតិបារាំងរូបនេះមិនទាន់បន្តកិច្ចសន្យាថ្មីជាមួយម្ចាស់ជើងឯកបារំងនៅឡើយទេ ស្របពេល កុងត្រាជាមួយក្លឹប នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ។

ប្រភព: Goal