ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League រវាងក្រុម RB Leipzig និង Liverpool បានបញ្ចប់ទៅដោយលទ្ធផល ០-២ នៅក្នុងកីឡាដ្ឋាន Pukas Arena នារដ្ឋធានីហុងគ្រី ។
Liverpool ហាក់មិនត្រូវបានគេរំពឹងថាធ្វើបានល្អគេក្នុងប្រកួតនេះ ដោយយោងទៅតាមស្ថិតិការប្រកួតមួយរយៈកន្លងមកនេះ ។ ប៉ុន្តែកាលពីយប់មិញ Sadio Mane និង Mohamed Salah មិនបានធ្វើឲ្យលោក Jurgen Klopp ខកចិត្តជាមួយលទ្ធផលនោះទេ ។
Mohamed Salah បានបើកការនាំមុខឲ្យហង្សក្រហមនៅនាទី ៥៣ ដោយការប៉ះបាល់ធ្វេសប្រហែសរបស់ខ្សែការពារ ធ្វើឲ្យរូបគេមានឱកាសបំប៉ោងសំណាញ់ទីបានសម្រេច ។ នៅ៥នាទី បន្ទាប់កីឡាករ Curtis Jones បានបំផ្លោងបាល់ពីក្រោមស្លាបខាងស្ដាំទៅឲ្យ Sadio Mane អូសដាច់មាត់ទះមួយជើងស្ដាំផុតដៃអ្នកចាំទីតែម្ដង ។ ការប្រកួតបានបញ្ចប់ទៅដោយក្រុម Leipzig បានបរាជ័យ ០-២ ទល់នឹង Liverpool ដែលនេះគឺតម្រូវឲ្យ Leipzig ធ្វើការធ្ងន់បន្តិចនៅក្នុងជើងទី២ នៅក្នុងទឹកដី Anfield នៅថ្ងៃទី១១ ខែមិនា ខាងមុខនេះឯង ។
វីដេអូ: