Sergio Ramos នឹងចាកចេញពីក្រុម Real Madrid នៅពេលដែលកិច្ចសន្យារបស់ខ្លួនផុតកំណត់នៅចុងខែមិថុនា។ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញ រូបនេះលេងបានច្រើនជាង ៦៥០ ដងនិងស៊ុតបញ្ចូលទីបាន ១០០ គ្រាប់សម្រាប់ក្លឹបក្រោយផ្លាស់ពី Sevilla មកកាន់កីឡាដ្ឋាន Santiago Bernabeu ក្នុងឆ្នាំ ២០០៥ ។

យោងគេហទំព័រ Mundo Deportivo បានចុះផ្សាយថាប្រធានក្រុម Real Madrid រូបនេះ បានច្រានចោលការបន្តកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លឹបជាមួយនិងការកាត់បន្ថយប្រាក់ខែ ១០ ភាគរយដោយសារការរីករាលដាលនៃមេរោគ Covid-១៩ ។ មួយវិញទៀត Ramos ក៏បានច្រានចោលសំណើ បន្តកិច្ចសន្យាមួយឆ្នាំលើប្រាក់បៀរវត្សនឿយហត់ ចំនួន ១០.៥ លានផោន ស្របពេលនេះ ក្រុម Man.Utd និង PSG នៅតែបន្តតាមដាននិង ចាប់អារម្មណ៍ចង់ផ្ទេរយក Ramos ដោយគ្មានតម្លៃខ្លួន។

បច្ចុប្បន្នកីឡាករមាន ៣៤ ឆ្នាំរូបនេះបានទទួលការវះកាត់របួសជង្គង់ និងធ្វើអោយរូបគេអវត្តមានរហូតដល់ខែមេសាមួយវិញទៀត យោងទស្សនរបស់អ្នកកាសែតអេស្បាញលោក Joseph Pedrerol បានអះអាងថា Ramos និងស្តាយពីកំហុសដែលបដិសេធសំណើរខាងលើព្រោះក្លឹប អាចពិចារណាបន្តកុងត្រាដល់អាជីពរបស់ខ្លួនយូរអង្វែងតទៅទៀតនោះ។

ប្រភព: Dailymail