កីឡាករ Andre Onana និងត្រូវរងពិន័យមិនអាចចូលប្រកួត រយៈពេលមួយឆ្នាំក្រោយពីរូបគេប្រពឹត្តកំហុស រកឃើញមានប្រើប្រាស់សារធាតុញៀននៅក្នុងខ្លួន។ អ្នកចាំទីក្លឹបជើងឯកហូឡង់ Ajax សញ្ជាតិកាមេរូនត្រូវ បានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA រកឃើញមានសារធាតុហាមឃាត់ដែលមានឈ្មោះថា Furosemide ក្នុងទឹកនោមដែលបានធ្វើតេស្ត៏សាកល្បងក្នុងកំលុងខែតុលាឆ្នាំ ២០២០កន្លងទៅ ។

ក្រោយរកឃើញលទ្ធផលវិជ្ជមានដូច្នេះអតីតកីឡាករយុវជនថ្នាលក្លឹប Barcelona រូបនេះនិងត្រូវហាមឃាត់មិនឱ្យជួយក្រុម Ajax រហូដល់ទៅ ១២ ខែដោយគិតអនុវត្តន៏ចាប់តាំងពី ថ្ងៃទី ៥ ខែកុម្ភៈ២០២១នេះតទៅ ។

មួយវិញទៀតក្លឹប Ajax ក៏ប្រឈមនិងអវត្តមានខ្សែប្រយុទ្ធចំណូលថ្មីដែលទិញពីក្លឹប West Ham កីឡាករ អន្តរជាតិបារំាង Sébastien Haller សម្រាប់ការប្រកួតពានរង្វាន់ Europa League និងពេលវេលាដែលនៅ សល់នៅរដូវកាលនេះ។ក៏ព្រោះតែនៅមិនទាន់ដឹងជាកំហុសរបស់ Uefa រឺសហព័ន្ធបាល់ទាត់ហូឡង់សម្រាប់ការបញ្ជូនឯកសារទៅមករវាងគ្នានិងគ្នានោះ។

ប្រភព: Talksport