ក្រុមហង្សក្រហម Liverpool នឹងមិនអាចធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់សម្រាប់ការប្រកួតជើងទី ១ នៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយក្របខណ្ឌChampion League របស់ពួកគេទល់នឹងក្រុមម្ចាស់ផ្ទះ RB Leipzig នៅថ្ងៃទី ១៦ ខែកុម្ភៈនោះឡើយ។
គួរបញ្ជាក់ថាប្រទេសអាឡឺម៉ង់បានហាមឃាត់អ្នកធ្វើដំណើរពីបណ្តាប្រទេសនានារួមទាំងចក្រភពអង់គ្លេសផងដែរស្របពេលសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃប្រទេសមហាអំណាចបាល់ទាត់ ដ៏ធំមួយនេះបានជូនដំណឹងដល់ក្លឹបនៅលីកកំពូលអាឡឺម៉ង់ថាការប្រកួតនេះ មិនត្រូវបានបំពេញតម្រូវការសម្រាប់លើកលែងអោយមានការប្រកួតនោះទេ ។
ទោះយ៉ាងណាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានបញ្ជាក់ថា វាទាក់ទងជាមួយនិងការសម្រេចចិត្តរបស់ ក្លឹបរៀង ៗ ខ្លួន ស្របពេល UEFA កំពុងធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិរបស់ខ្លួនសម្រាប់វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League និង Europa League ចំពេលមានការរីករាលដាលនៃមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ។
ប្រភព: BBC