ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងអនុញ្ញាតិអោយ Dele Alli ផ្លាស់ទៅចូលរួមជាមួយក្រុម Paris Saint-Germain ក្នុងដំណាក់កាលចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅខែមករានេះប្រសិនជាខ្សែបម្រើអន្តរជាតិដាណឺម៉ាក Christian Eriksen វិលត្រលប់ទៅចូលរួមជាមួយពួកគេវិញ។
ក្រោយពីPSGតែងតាំងគ្រូបង្វឹក លោក Mauricio Pochettino បានបង្កើនការចាប់អារម្មណ៏ ចង់ខ្ចីជើងខ្សែបម្រើអន្តរជាតិអង់គ្លេស Alli មករួមក្រុម ខណៈអ្នកចាត់ការទូទៅអន្តរជាតិអាហ្សង់ទីនរូបនេះចង់ជួបជុំជាមួយអតីតកូនក្រុមសាជាថ្មី។
ទោះយ៉ាងណាយោងគេហទំព័រ The Mirror បានចុះផ្សាយថា ប្រធានក្លិប Tottenham លោក Daniel Levy នឹងមិនយល់ព្រមអោយ Alli ចាកចេញ ប្រសិនក្លិបនៅមិនទាន់ទិញកីឡាករមកជំនួសតំណែងរបស់គេស្របពេលខ្សែបម្រើអន្តរជាតិហ្សង់ទីន Giovani Lo Celso បានរងរបួសហើយ លោក Jose Mourinho មិនមានជំរើសកីឡាករច្រើនដាក់អោយលេងក្នុងតំណែងមួយនេះទេ។
ប្រភព: Sportsmole