ទោះបីទទួលជ័យជំនះលើក្រុមគូប្រជែងវិបត្តិខ្សែការពារកណ្តាលរបស់ហង្សក្រហមកាន់តែខ្លាំងម្តងទៀត បន្ទាប់ពីលោក Jurgen Klopp បានបញ្ជាក់ថាកីឡាករ Joel Matip បានរងរបួសកជើងក្នុងជ័យជំនះកាលពីថ្ងៃព្រហស្បត្ត៏ពេលផ្តួលម្ចាស់ផ្ទះ Tottenham ៣ទល់និង១ ។

អតីតកីឡាករជម្រើសជាតិកាមេរូនរូបនេះត្រូវបានប្តូរចេញនៅតង់ទី ១ បន្ទាប់ពីក្រោយចប់ការប្រកួត Jurgen លោក Klopp បានសារភាពថាបញ្ហានេះហាក់ដូចជាធ្ងន់ធ្ងរលើបញ្ហារបួសរសៃកជើង ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះនឹងត្រូវធ្វើការស្កេនដើម្បីកំណត់ពីស្ថានភាពរបួសនេះបន្ថែមទៀតផងដែរ។

ទោះយ៉ាងណា Matip គឺជាកីឡាករទី៣បន្ទាប់ពីខ្សែការពារដ៏រឹងមាំ Van dijk ត្រូវអវត្តមិនទាន់ដឹងពេលវេលាច្បាស់លាស់ ស្របពេល Fabinho អវត្តមានសម្រាប់ការប្រកួតជាមួយ Spur ផងដែរដោយសារបញ្ហារបួសសាច់ដុំ ខណៈដែលកីឡាករអន្តរជាតិប្រេស៊ីលរូបនេះនៅមិនទាន់ច្បាស់ថា ខ្លួនអាច និងចូលលេងបានពេល ជួបជាមួយ West Ham នៅថ្ងៃអាទិត្យសប្តាហ៏បាននៅឡើយនោះ។

ប្រភព:Goal