ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint-Germain សារភាពថានៅមិនទាន់សម្រេចចិត្តចាស់ពីអនាគតជាមួយក្លឹប ស្របពេលកីឡាករដែលមានជំនាញជើងទាំងសងខាងក្នុងការលេងបាល់ទាត់រូបនេះនៅ មិនទាន់បន្តកិច្ចសន្យាថ្មីនៅឡើយនោះទេ។

មានន័យថាក្លឹបដែលធ្លាប់បង្ហាញការចាប់អារម្មណ៏លើអតីតកីឡាករ Monaco ដូចជាៈ Liverpool និង Real Madrid ជាដើម ត្រៀមបន្តការលួងលោម និង បើកការចរចារនាំយក កីឡាករវ័យ២២ឆ្នាំរូបនេះមករួមក្រុមក្រោយពីសុពលភាពរបស់គេនៅទឹកដី Parc des Princes នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ខាងមុខនេះហើយ ។ Mbappe បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំ សប្បាយចិត្តនៅទីនេះប៉ុន្តែមិនចង់ចុះកិច្ចសន្យាថ្មីរួចចាកចេញក្រោយពី១ឆ្នាំនោះទេដូច្នេះខ្ញុំត្រូវរង់ចាំបន្តិចទៀត។

Mbappe រកបាន១៤ គ្រាប់សម្រាប់រដូវកាលនេះប៉ុន្តែ PSG អាចនិងទទួលយកការចរចារដេញថ្លៃសម្រាប់រូបគេ ស្ទាក់ស្ទើរនិងមិនមានឆន្ទៈចង់បន្តកិច្ចសន្យាថ្មីជាមួយក្លឹបនៅរដូវក្តៅនេះ។

ប្រភព: Sportsmole