លោក Jurgen Klopp ទទួលស្គាល់ថាក្រុមហង្សក្រហម Liverpool មានទម្រង់លេងនៅមានកម្រិតក្រោយត្រូវក្រុមគូប្រជែង Man.Utd ទម្លាក់ចេញពីកា្រប្រកួតពានរង្វាន់FA Cup ជុំទី ៤ ក្នុងលទ្ធផល ៣ទល់និង២ កាលពីថ្ងៃអាទិត្យ។ អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់រូបនេះយល់ឃើញថាការវាយបករបស់ក្រុមមិនមានប្រសិទ្ធិ ភាពដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតនេះ និងត្រូវរៀនសូត្រអោយបានច្រើនពីបរាជ័យគ្រានេះ។
ទោះបីជា Mohamed Salah រកបានគ្រាប់បាល់នាំមុខមុនតែការវាយបករបស់ Mason Greenwood និង Marcus Rashford បានធ្វើអោយក្រុមម្ចាស់ផ្ទះលោក Solskjaer មានប្រៀប បើទោះបីជាកីឡាករអន្តរជាតិអេសហ្សីបរូបនេះរកគ្រាប់បាល់វាយបកតាមស្មើវិញក្នុងលទ្ធផល២ទល់និង២។ ទោះយ៉ាងណាខ្សែបម្រើស្លាប Bruno Fernandes មានឪកាសរកគ្រាប់បាល់ជ័យជំនះដោយការស៊ុតបាល់ពិន័យគ្រាប់បាល់ Free-kick ជ័យជំនះយ៉ាងល្អធ្វើអោយអ្នកចាំទី Alisson មិនអាចជួយសង្គ្រោះបានឡើយ ។