ក្រុមកំពូលតារាងលីកកំពូលអ៊ីតាលី AC Milan បានខកខានបង្កើនគម្លាត៥ពិន្ទុលើក្រុមប្រជែងតំណែងជើងឯក Inter Milan បន្ទាប់ពីពួកគេរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Atalanta ក្នុងការប្រកួតនៅកីឡាដ្ឋាន San Siro ក្នុងលទ្ធផល៣ទល់និង០គួរអោយភ្ញាក់ផ្អើល។

៣គ្រាប់របស់ Atalanta រកបានដោយកីឡាក Cristian Romero បានរកគ្រាប់បាល់ដោយការតែតពីការបញ្ជូនបាល់ជ្រុងរបស់កីឡាករ Robin Gosens នៅនាទីទី ២៦មុនពេល កីឡាករ Josip Ilicic ទាត់បាល់ពិន័យ១១ម៉ែត្រក្រោយពី Franck kessie ធ្វើអោយកីឡាក Atlanta ដួលនៅនាទីទី៥៣មុនពេល Duvan Zapata បន្ថែមគ្រាប់ទី ៣ នៅកៀកម៉ោងបញ្ចប់ការប្រកួត ។

ផ្ទុយទៅវិញ Inter Milan ខកខានឡើងមកឈរកំពូលតារាងក្រោយមិនអាចផ្តួល Udinese កាលពីថ្ងៃសៅរ៏បាន ដោយបញ្ចប់ក្នុងលទ្ធផល 0:0 ។ដូច្នេះ Atalanta ក្លាយជាក្រុមទី ២ បន្ទាប់ពី Juventus ដែលផ្តួល AC Milan នៅ Serie A បានឡើងមកឈរនៅលេខរៀងទី៤ ក្នុងតារាង។

ប្រភព: BBC