ក្រុមហង្សក្រហម Liverpool និង Manchester United ត្រូវហ៊ានចំណាយប្រាក់ប្រមាណ១០០ លានផោនប្រសិនបើពួកគេចង់ចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Kalidou Koulibaly របស់ក្លឹប Napoli យោងគេហទំព័រ Talksport បានចុះផ្សាយ ។ កន្លងមកមិនត្រឹមតែមានក្លឹបធំពីរនៅអង់គ្លេសខាងលើប៉ុណ្ណោះទេ គឺមានក្រុមមេឃខៀវ Manchester City ក៏ធ្លាប់មានទំនាក់ទំនងជាមួយកីឡាករអន្តរជាតិសេណេហ្គាល់រូបនេះមុនពេលពួកគេបានសម្រេចចិត្តទិញខ្សែការពារ Ruben Dias ពីក្លឹប Benfica កាលពីរដូវក្តៅមុនដោយលើកមូលហេតុថាតម្លៃខ្លួន Koulibally ថ្លៃពេក។

ក្រោយពី Man.City ដកខ្លួន Liverpool និង Manchester United កំពុងតែពិចារណាផងដែរលើឱកាសក្នុងការចុះហត្ថលេខាខ្សែការពារមានវ័យ ២៩ ឆ្នាំរូបនេះមកពង្រឹងក្រុមរបស់ពួកគេឡើងវិញ ប៉ុន្តែតម្លៃខ្លួនដ៏ខ្ពស់អាចជា ឧបសគ្គសម្រាប់ពួកគេទាំងពីរក្រុម។ ក្រោយផ្ទេរពីក្រុម Genk នៅលីកកំពូលបែលហ្សិកមក Napoli ក្នុងឆ្នាំ២០១៤ Kolibaly បង្ហាញខ្លួនចូលលេងបានជាង ២៦០ ប្រកួតនិង ១៨ ដងគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ។

ប្រភព: Sportsmole