Real Madrid កំពុងបង្កើនការពង្រឹងតំបន់ការពាររបស់ខ្លួនសាជាថ្មីវិញ ស្របពេលអ្នកចាត់ការទូទៅលោក Carlo Ancelotti បានផ្តោតការយកចិត្តទុកដាក់និងជម្រុញអោយក្លឹបបង្កើនការចរចារផ្ទេរយកខ្សែការពារឆ្នើម Kalidou Koulibaly ដែលជាកីឡាករម្នាក់ដែលរូបលោកធ្លាប់ស្គាល់ច្បាស់កំលុងពេលនៅដឹកនាំ Napoli ។ យោងគេហទំព័រ La Repubblica’ កីឡាកររូបនោះគឺគ្មាននរណាក្រៅពីកូនកាត់បារាំង-សេណេហ្គាល់ Koulibalyនេះឯង ។

ក្លឹបជើងឯកទ្វីបអឺរ៉ុប១៣សម័យហាក់មិនទាន់ទទួលបាននូវភាពកក់ក្តៅនៅតំបន់ខ្សែការពារនោះទេក្រោយពីអតីតប្រធានក្រុម Sergio Ramos ចាកចេញដោយគ្មានតម្លៃខ្លួន និងការលក់ Varane ទៅ Man Utd ។ដូច្នេះក្លឹបមិនចង់រងផលប៉ះពាល់បំផុតពីការចាកចេញរបស់ពួកគេ ពោលគឺត្រូវតែស្វែងរកសមាជិកថ្មីបន្ថែមទៀតមកបំពេញចំនុចខ្ចះខាតនេះ។

Real Madridក៏នៅតែបង្ហាញពីចេតនាចង់ចុះហត្ថលេខាខ្សែប្រយុទ្ធ Kylian Mbappe នឹងបន្តសម្លឹងរកខ្សែការពារកណ្តាលម្នាក់ហើយ ក្នុងនោះដែរ Pau Torres ខ្សែការពារអន្តរជាតិអេស្បាញរបស់ក្លឹបVillarealដែលជាជើងឯកEuropa League ក៏ស្ថិតក្នុងបញ្ជីឃ្លាំមើលផងដែរ។ Koulibaly បច្ចុប្បន្នកិច្ចសន្យារបស់ខ្លួនជាមួយ Napoli មានរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៣ ប៉ុន្តែក្លឹបនៅក្របខណ្ឌ SerieA អាចនិងពិចារណាលើសំណើរលក់រូបគេ ក្នុងតម្លៃ ៦០ លានអឺរ៉ូដែលជាចំនួនមួយច្រើនគួរសមសម្រាប់ Real Madrid ធ្វើការពិចារណា។

ប្រភព៖ Besoccer