លោក Cristiano Giuntoli ប្រធានផ្នែកកីឡាក្លឹប Napoli បានចេញមកបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្លិបនឹងមិនបន្ទាបតម្លៃខ្លួនខ្សែការពារកណ្តាល Kalidou Koulibaly នោះទេ បើទោះបីជាស្ថានភាពទីផ្សារដោះដូរកីឡាករនៅទ្វីបអឺរ៉ុបរងផលប៉ះពាល់ផ្នែកហិរញ្ញវត្តុបណ្តាលមកពីការរីករាលដាលនៃមេរោគកូវីត-១៩ យ៉ាងណាក៏ដោយ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះ ជាគោលដៅចង់បានរបស់ក្លឹបធំៗមួយចំនួននៅអឺរ៉ុប ជាយូរមកហើយបន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្នុងនាមខ្សែការពារកណ្តាលក្នុងលីកកំពូលអ៊ីតាលី SereiA ហើយក្នុងនោះមាន ហង្សក្រហម Liverpool កំពុងប្រជែងជាមួយ Man. Utd ដើម្បីចុះហត្ថលេខាកីឡាករអន្តរជាតិសេណេហ្គាល់ រូបនេះមករួមក្រុម ។

ទាក់ទងបញ្ហាផ្ទេរនេះផងដែរអតីតខ្សែការពារ Chelsea លោក Frank Leboeuf បានបញ្ជាក់ថា រូបលោកចង់អោយអតីត ខ្សែការពារក្លឹប Genk រូបនេះជ្រើសរើសការផ្ទេរទៅកាន់ក្លឹប Liverpool ប្រសើរជាងផ្ទេរទៅ Man.Utd ព្រោះតែរូបគេនិងក្លាយ ជាដៃគូដ៏សក្តិសមរបស់ខ្សែការពារអន្តរជាតិហូឡង់ Virgil Vandijk ខណៈ Man.Utd មិនទាន់ត្រៀមខ្លួនរូចរាល់ដើម្បីឈ្នះពាន និងអាចនិងធ្វើអោយរូបគេជួបប្រទះបញ្ហាច្រើន។អតីតកីឡាករអន្តរជាតិបារាំងរូបនេះបន្តថាក្លឹប PSG ក៏ជាគោលដៅដ៏ល្អ ផងដែរ ហើយ Koulibaly និង មានមិត្តរួមក្រុមដ៏ល្អម្នាក់នោះគឺ Marquinhos។

ប្រភព៖ Metro