Sergio Ramos បានបដិសេធសំណើរបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយក្លឹបអធិរាជស Real Madrid និង កំពុងពិចារណាជម្រើសចាកចេញពីកីឡាដ្ឋាន Santiago Bernabeu ក្រោយរួមរស់ជាមួយគ្នា ១៥ ឆ្នាំកន្លងមក យោងគេហទំព័រ Marca បានចុះផ្សាយ។ការពិតអ្នកចាត់ការទូទៅលោក Zinedine Zidane ចង់អោយប្រធានក្រុមវ័យ ៣៤ ឆ្នាំបន្តលេងអោយក្លឹបជាមួយមិត្តរួមក្រុម Luka Modric និង Lucas Vazquez ដល់បញ្ចប់រដូវកាលនេះ។ទោះយ៉ាងណាមានតែ Modric មួយប៉ុណ្ណោះដែលបានព្រៀមព្រៀងបន្តកិច្ចសន្យាថ្មី។

ប្រភពខាងលើបន្តថាៈកិច្ចព្រមព្រៀងខាងលើ អាចអោយប្រធានក្រុមជម្រើសជាតិអេស្បាញអាចរកប្រាក់ចំណូលបានច្រើនជាង ១០ លានផោនប៉ុន្តែ Ramos បានច្រានចោលសំណើរពីក្លឹបសំណាក់ម្ចាស់ជើងឯក អេស្បាញមួយនេះដោយប្រាប់ពីមូលហេតុមួយគត់គឺ ចង់បានកិច្ចសន្យាថ្មីដែលយូរជាងនេះ។ ផ្ទុយទៅវិញក្លឹបអនុវត្តន៏តាមគោលការច្បាប់ដែលផ្តល់ជូនកិច្ចសន្យាថ្មីមិនលើសពី១ឆ្នាំនោះទេសម្រាប់កីឡាករដែលមានអាយុលើសពី ៣០ ឆ្នាំ ។ស្របពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការនៅខែមករានេះ Ramos មានទំនាក់ទំនងចង់បានពីក្លឹបមេឃខៀវ Manchester City និង Paris Saint-Germain ដែលអាចផ្ទេរយករូបគេនៅពេលបញ្ចប់រដូវកាល។

បង្ហាញខ្លួនច្រើនជាង ៦៥០ ប្រកួតក្រោយផ្ទេរពី Sevilla ក្នុងឆ្នាំ ២០០៥ Ramos បានជួយក្លឹបឈ្នះពាន La Liga ៥ ដងក៏ដូចជាការឈ្នះពានរង្វាន់ Champions League ចំនួន ៤ លើកផងដែរ។

ប្រភព៖ Sportsmole