ទីបំផុតអតីតគ្រូបង្វឹក Tottenham និង Southampton លោក Mauricio Pochettino ត្រូវបានតែងតាំងជាគ្រូបង្វឹកបង្គោលឈុតធំថ្មីប្រចាំក្លឹបយក្សបារាំង Paris St-Germain ជាផ្លូវការណ៏កាលពីថ្ងៃសៅរ៏។ វាគឺជាសុបិន្តក្លាយជាការពិតសម្រាប់លោក Pochettino ដែលចូលមកដឹកនាំក្លឹបរូបលោកធ្លាប់ជាកីឡាកកាលពីចន្លោះឆ្នាំ ២០០១ និង ២០០៣។
ការទទួលតួនាទីថ្មីរបស់អ្នកចាត់ការទូទៅ សញ្ជាតិអាហ្សង់ទីនវ័យ ៤៨ ឆ្នាំរូបនេះគឺដើម្បីស្នងតំណែងអតីតគ្រូបង្វឹកលោក Thomas Tuchel ជនជាតិអាល្លឺម៉ង់ ដែលត្រូវក្លឹបសម្រេចចែកផ្លូវគ្នាកាលពីថ្ងៃទី២៩ ខែធ្នូក្រោយចូលមកកាន់កាប់កីឡាដ្ឋាន Parc des Princes បាន ២ ឆ្នាំកន្លះ។ម្ចាស់ជើងឯក Ligue-១ បារាំងបាធ្វើកិចច្ចព្រមព្រៀងជាមួយលោក Pochettino អោយចូលមកដឹកនាំក្រុមរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ជាមួយនឹងជម្រើសបន្តកិច្ចសន្យា១ឆ្នាំបន្ថែមទៀត។
មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវបានអតីតក្លឹប Tottenham បញ្ចប់តួនាទីចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅ។ PSG បច្ចុប្បន្នឈរនៅលេខ ៣ សម្រាប់រដូវកាលថ្មីនេះហើយនឹងត្រូវជួប Barcelona វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្នុងខែកុម្ភៈនិងមិនា។
ប្រភព៖ BBC