អ្នកចាត់ការទូទៅលោក Frank Lampard បានរិះគន់យ៉ាងខ្សែប្រយុទ្ធ Timo Werner ដែលមិនបានបញ្ចេញទម្រង់លេងអោយអស់ពីសមត្ថភាពកំលុងពេលបរាជ័យចាញ់ម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល៣ទល់និង១ កាលពីយប់ថ្ងៃសៅរ៏។

ខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ត្រូវបានប្តូរចេញនៅតង់ទី ១ ខណៈដែលរូបគេបានតស៊ូបង្ហាញទម្រង់លេងដើម្បីចាប់យកភាពស្ថិតស្ថេរក្រោយផ្ទេរពីក្រុម RB Leipzig និងរកបានគ្រាប់បាល់ចំនួនបួនគ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League តែ១១ប្រកួតចុងក្រោយ Werner នៅមិនទាន់រកបានគ្រាប់បាល់សម្រាប់ក្រុមនៅឡើយទេ ។

អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស បាននិយាយការពារ Werner ដែលខ្សត់គ្រាប់បាល់បញ្ចូលទីប៉ុន្តែ បានផ្តល់យោបល់យល់ឃើញផ្ទុយមកវិញសម្រាប់កីឡាករវ័យ ២៤ ឆ្នាំរូបនេះក្រោយជំនួបជាមួយក្លឹបរួមទីក្រុងថា:ខ្ញុំគិតថាគាត់នៅមិនទាន់បាន លេងល្អតាមដែលយើងចង់បាននោះទេព្រោះខ្ញុំយល់ថាគាត់អាចត្រូវការពេលវេលាសម្រាកខ្លះ ដោយសារតែនៅ លីកអង់គ្លេសខុសពីអាឡឺម៉ង់។ដូច្នេះខ្ញុំនិងផ្លាស់ប្តូរយុទ្ធវិធីសម្រាប់គាត់នៅការប្រកួតបន្ទាប់ទៀត។

ប្រភព៖ Metro