លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បានច្រានចោលពត៌មានដែល ខ្សែប្រយុទ្ធ Mohamed Salah មិនសប្បាយចិត្តស្ថានភាពកំពុងរួមរស់ជាមួយក្លឹបនាពេលបច្ចុប្បន្ន ។
គួរបញ្ជាក់ថាថ្មីៗនេះខ្សែប្រយុទ្ធអន្តរជាតិអាហ្សីប Salah បានប្រាប់កាសែតអេស្ប៉ាញថាគាត់មានការខកចិត្តដែលមិនបានធ្វើជាប្រធានក្រុមពេលជួបប្រកួតជាមួយក្រុម FC Midtjylland នៅក្របខណ្ឌ Championស League ហើយបែជាខ្សែការពារស្តាំ Trent-Alexander Arnold ត្រូវបានតែងតាំងជាប្រធានក្រុមជំនួសវិញ ។ទោះបីជាមានអារម្មណ៏មិនសប្បាយចិត្ត ក៏កីឡាករអន្តរជាតិអេហ្ស៊ីបវ័យ ២៨ ឆ្នាំរូបនេះក៏បានបដិសេធឪកាសផ្ទេរទៅ Real Madrid និង Barcelona ផងដែរ។
អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានប្រាប់យ៉ាងដូច្នេះថាៈ Salah មាន អារម្មណ៍ជាមួយពេលវេលាដ៏ល្អ ។ យើងមិនមានរូបភាពពីកន្លែងហ្វឹកហាត់នៅព្រឹកនេះទេប៉ុន្តែយើងឃើញគាត់រីករាយច្រើន។អ្វីដែលជាចំងល់គឺប្រព័ន្ធផ្សព្វផ្សាយដែលតែងសរសេរប៉ុន្តែការពិតក្នុងគ្មានអ្វីសោះ។យ៉ាងណាមិញ គាត់នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អដោយរកបាន២គ្រាប់ក្នុងជំនួបផ្តួល Crystal Palace ដោយ ចូលលេងក្នុងនាមកីឡាករបម្រុង។
ប្រភព៖ BBC