ប្រធានក្រុមគឺខ្សែការពារ Harry Maguire បាននិយាយថាក្រុមបិសាចក្រហម Manchester United កំពុងធ្វើដំណើរទៅកាន់ការលើកពានក្រោយពីពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ត្រៀមជួបជាមួយគូប្រជែងក្លឹប Manchester City ក្រោយផ្តួលម្ចាស់ផ្ទះ Everton ២ទល់និង០ ។

Man.Utd ខកខានឈ្នះពាន Carabao Cup រឺ League Cup នេះចាប់តាំងពី ឆ្នាំ ២០១៧ ស្របពេលគ្រាប់បាល់បញ្ចូលទីរបស់ Edinson Cavani និង Anthony Martial បានបំបែកភាពទាល់ច្រករបស់ខ្លួននៅទឹកដី Goodison Park ដើម្បីនាំក្រុមលោក Ole Gunnar Solskjaer បោះជំហានទៀតក្នុងការខិតទៅរកជ័យលាភីលើកដំបូងក្នុងនាមជាគ្រូបង្វឹក របស់ Man United ។

បរាជ័យសម្រាប់ក្រុមលោក Carlo Ancelotti បានបញ្ចប់នូវជ័យជម្នះដែលពួកគេឈ្នះបីលើកជាប់ៗគ្នានៅក្នុងលីកសម្រាប់ក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងក្របខ័ណ្ឌ Premier League មួយនេះ ។