លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ជឿជាក់ថាក្រុម Arsenal នឹងបង្ក កំហុសដ៏ធំមួយប្រសិនពួកគេបណ្តេញលោក Mikel Arteta ដែលជាអតីតជំនួយការរបស់លោក នៅក្រុម Man.City ចេញពីតំណែងនាពេលនេះ។អតីតអ្នកចាត់ការទូទៅក្រុម Barcelona និង Bayern Munich បន្តថាៈ ខ្ញុំយល់ថាអ្នកវិភាគវិភាគលើលទ្ធផល។ ប៉ុន្តែខ្ញុំបាននៅជាមួយគាត់ជាច្រើនឆ្នាំហើយខ្ញុំដឹងពីគុណភាពមិនគួរឱ្យជឿរបស់គាត់ក្នុងនាម ជាអ្នកគ្រប់គ្រងម្នាក់ ។ការពិតពួកគេបានផ្តល់ឱ្យគាត់នូវទំនុកចិត្តនិង ជាលទ្ធផលក្រុមបានឈ្នះពានរង្វាន់ពីរនៅពេលអស់រយៈពេលជាយូរដែលក្រុមខកខាន។

សម្ពាធកំពុងកើនឡើងលើគ្រូបង្វឹកសញ្ជាតិអេស្បាញ លោក Guardiola ក្រោយពី Arsenal ត្រូវ Man.City ផ្តួលក្នុងលទ្ធផល លទ្ធផល ៤-១ ក្នុងការប្រកួតដណ្តើមពានរង្វាន់ខារ៉ាបាវវគ្គ ៨ ក្រុមចុងក្រោយនៅឯកីឡដ្ឋាន Emirates កាលពីយប់ថ្ងៃអង្គារ។

Arsenal កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៥ ក្នុងតារាង Premier League បន្ទាប់ពី ១៤ ប្រកួតដោយចាញ់ ៧ ប្រកួតក្នុងការប្រកួតលីគកំពូល ១០ លើកចុងក្រោយរបស់ពួកគេ។

ប្រភព៖ Goal