ជាថ្មីម្តងទៀត Dele Alli នៅតែមិនបានដឹងពីមូលហេតុច្បាស់ដែលរូបគេត្រូវបានលោក Jose Mourinho ដាក់អោយចូលលេងក្នុងការប្រកួតនៅក្របខណ្ឌ Premier League ពេលចាញ់ក្រុម Leicester City កាលពីថ្ងៃអាទិត្យនោះទេ។ការពិតខ្សែបម្រើកណ្តាលរូបនេះ បង្ហាញខ្លួនចូលលេងសរុប៤លើក ខណៈពេល ចុងក្រោយគឺបានតែ ២ ដង ហើយក្នុងនាមជាកីឡាករបម្រុងនៅរដូវកាលនេះ ពេលប្រកួតជាមួយ Crystal Palace និង Liverpool។

បរាជ័យចាញ់ក្រុម Leicester City ក្នុងទឹកដីខ្លួនឯងគឺអវត្តមានលើកទី១០ សម្រាប់រដូវកាលទី១៤ សម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ដែលមិនត្រូវបាន លោក Mourinho ដាក់បញូលរូបគេទៅក្នុងបញ្ជីឈ្មោះក្រុមទាំង២០នាក់នោះ។

Alli ត្រូវបានក្លឹប Paris Saint-Germainមានបំណងចង់ខ្ចីជើងរូបគេទៅរួំក្រុម ក្រោយពីបានក្លាយជាចំណែកលើសក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ។ ស្របពេល ព្រឹត្តិការណ៍ Euro ២០២០ ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ ដឹងច្បាស់ថាខ្លួនត្រូវស្វែងរកក្លឹបថ្មីដើម្បីមានពេលវេលាចូលលេងបានទៀងទាត់ គោលបំណងជាប់ឈ្មោះសម្រាប់ក្រុមជម្រើសជាតិជាមួយគ្រូបង្វឹកលោក Gareth Southgate ។ ប្រភពពីគេហទំព័រ Sportsmail បានចុះផ្សាយថា Alli នៅតែមិនទទួលបានភ្លើងខៀវពីក្លឹប ថាមានផែនការអ្វីអោយច្បាស់លាស់ ថាចង់បន្តអោយរូបគេនៅរក៏ចាកចេញទោះបីក្នុងលក្ខណ្ឌខ្ចីជើងក៏៏ដោយចុះ។

ប្រភព៖ Sportsmole