ខ្សែបម្រើ Aston Villa កីឡាករ Jack Grealish បានរងបម្រាមដែលចេញដោយតុលាការទីក្រុង Birmingham មិនអោយបើកបររថយន្តរហូតដល់ទៅ រយៈពេល ៩ ខែនិងពិន័យជាប្រាក់ប្រមាណ ៨២,០០០ ផោន ។ ការធ្វើឡើងនេះក្រោយពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះបាន បានសារភាពទោសកំហុសលើ ករណីបើកបរដោយមិនមានការប្រុងប្រយ័ត្នប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

Grealish ក៏ត្រូវបានគេ ផ្តិតយករូបភាព នៅកន្លែងកើតហេតុដោយពាក់ស្បែកជើងខុសគូ គ្នាខណៈរថយន្តបង្កយីហោ Range Rover ដែលរងការខូចខាត បានទុកចោលនៅលើផ្លូវជិតកន្លែងកើតហេតុផងដែរ ។ Grealish ក៏ត្រូវបានសវនាការបង្គាប់អោយបង់ប្រាក់ បន្ថែមចំនួន ២២០ ផោន និងសំណងដល់ភាគីរងគ្រោះប្រមាណ ១៨១ ផោនបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថាកីឡករវ័យ ២៥ ឆ្នាំរូបនេះបានបង្កបទល្មើសជាលើកដំបូងក្នុងអំឡុងពេលការបិទទ្វារប្រទេសទំាងមូលជាលើកដំបូងនៅក្នុងកំលុងខែមីនានៅពេលរថយន្ត Range Rover ពណ៌សរបស់ខ្លួនបានបើកបុកជាមួយរថយន្តកំពុងចតពីរគ្រៀងផ្សេងទៀត។ ព្រះរាជអាជ្ញាបានបញ្ជាក់បន្ថែមនៅក្នុងពេល សវនាការជំនុំជម្រះផងដែរថា Grealish បើកបរមានជាតិអាល់កុលនៅក្នុងខ្លួន ។

ប្រភព៖ Metro