អតីតខ្សែប្រយុទ្ធ Man.Utd លោក Dimitar Berbatov ក៏យល់ឃើញថា Paul Pogba និងចាកចេញពីក្លឹបក្រោយពីភ្នាក់ងារផ្ទាល់ខ្លួនលោក Mino Raiola បានប្រកាសថាពេលវេលារបស់ខ្សែបម្រើឆ្នើមវ័យ ២៧ ឆ្នាំរូបនេះនៅទឹកដី Old Trafford ដល់ទីបញ្ចប់ហើយ។

បើទោះបីជាកន្លងមកអតីតខ្សែប្រយុទ្ធក្រុម Juventus បានបង្ហាញទម្រង់លេងជួយអោយក្រុមបានទទួល ជោគជ័យ ពិសេសការលើកពាន Europa League តែ Berbatov យល់ថា Pogba ដល់ពេលត្រូវទៅកសាងខ្លួន និង កេរ្ត៏ឈ្មោះនៅក្លឹបផ្សេងហើយ។

អតីតខ្សែប្រយុទ្ធអន្តរជាតិហុងគ្រីបច្ចុប្បន្នមានវ័យ៣៩ឆ្នាំធ្លាប់ឈ្នះពាន Premier League ២ដងជាមួយក្លឹប Man.Utd យល់ឃើញថា Pogba នៅតែអាចមានសមត្ថភាពអភិវឌ្ឍទម្រង់លេងក្លាយជាខ្សែបម្រើឆ្នើម លំដាប់ ពិភពលោកបន្តទៀត ហើយ ឪកាសនោះគឺការផ្ទេរទៅចូលរួមជាមួយអ្នកចាត់ការសញ្ជាតិបារាំងលោក Zinedine Zidane ដែលកំពុងតែដឹកនាំក្រុមReal Madridនេះតែម្តង ។

ប្រភព៖ Metro