Dimitar Berbatov បានទទូចអោយក្រុមតោខៀវ Chelsea ធ្វើយ៉ាងណាប្រើប្រាស់គ្រប់វិធីដើម្បីបញ្ចុះបញ្ចូល និងផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង Kai Havertz ពីអតីតក្លិប Bayern Leverkusen របស់ខ្លួនដើម្បីជាបេក្ខភាពជំនួសតំណែងវីរបុរស Eden Hazard ដែលបានចាកចេញពី Stamford Bridge ទៅកាន់ក្រុមអធិរាជស Real Madrid កាលពីដើមរដូវកាល២០១៩-២០២០។ក្រោយជួយក្លឹបជោគជ័យរយៈពេល៧ឆ្នាំ និងបាននាំ Chelsea ឈ្នះពានក្របខណ្ឌ Europa League កាលពីរដូវកាលចាស់។

ខ្សែបម្រើនាំលេងសញ្ជាតិបែលហ្សិកបានផ្ទេរទៅកាន់ក្របខណ្ឌលីកកំពូលអេស្បាញ ប៉ុន្តែមិនបានទទួលជោគជ័យសម្រាប់រដូវកាលដំបូង ដោយញាំញីដោយសាររបួស។​​ ខ្សែបម្រើប្រយុទ្ធវ័យ២០ឆ្នាំ Havertz សញ្ជាតិអាឡឺម៉ង់នៅតែបង្ហាញទម្រង់លេងបានល្អ ក្នុងនាមទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្រុម ក្រោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ខណៈក្របខ័ណ្ឌ Bundesliga បានវិលត្រឡប់មកបន្តការប្រកួតវិញកាលពីសប្តាហ៍មុន ។

ប្រភព៖ Dailymail