អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta នៅមានឪកាសដឹកនាំក្រុម បីប្រកួតទៀតប៉ុណ្ណោះបំណងធានាបានតួនាទីសុវត្តិភាពដើម្បីដឹកនាំក្រុមបន្តទៀត ។ប្រភពពីគេហទំព័រអ៊ីតាលី Calciomercato អះអាងថាប្រធានក្លឹបនិងលោក Edu Gaspar ដែលជាប្រធានបច្ចេកទេសកីឡានិងពិនិត្យលើលទ្ធផលប្រកួត ៣លើកចុងក្រោយបន្ថេមទៀតពោលគឺជាមួយ Burnley, Southampton និង Everton ដែលជារឿងសម្រេចជោគវាសនារបស់គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ។

ព្រមជាមួយគ្នានេះដែរអតីតគ្រូបង្វឹក Juventus លោក Max Allegri បានក្លាយជាបេក្ខភាពដែល ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងដើម្បីមកដឹកនាំនៅកីឡដ្ឋាន Emirates ប្រសិនលោក Arteta ចាកចេញ ។

អតីតជំនួយការលោក Pep Guardiola ទោះបីរដូវកាលចាស់ដឹកនាំក្រុមលើកពាន FA Cup និង បន្ត លើកពាន បើករដូវកាល២០២០-២០២១នេះ ប៉ុន្តែ Arsenal ទទួលបានជ័យជំនះតែ៤ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ ប្រកួតនៅក្របខណ្ឌ Premier League ខណៈពួកគេកំពុងឈរនៅលេខរៀងទី ១៥ ក្នុងតារាង។

ប្រភព៖ TheSun