Cristiano Ronaldo បានបង្កើតកំនត់ត្រាថ្មីមួយទៀត កាលពីថ្ងៃអង្គារក្រោយវិលត្រលប់មក ប្រឈមមុខនឹងអតីតក្រុមគូប្រជែងនៅលីកកំពូលអេស្បាញគឺក្រុម Barcelona សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប(Champions League)វគ្គចែកពូល និងជាលើកដំបូងក្រោកចាកចេញពី Real Madrid កាលពីឆ្នាំ២០១៨ ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះ រកគ្រាប់បាល់ពិន័យដល់ទៅ២គ្រាប់ដោយការ ខណៈមិត្តរួមក្រុមគឺខ្សែការពារអន្តរជាតិអាមេរិក Weston McKennie ធ្វើបានសម្រេច១គ្រាប់ជួយអោយ Juventus ផ្តួលក្រុមម្ចាស់ផ្ទះ ៣ទល់និង០ដោយមិនអាចតដៃរួច។

មានន័យថាកីឡាករលេងល្អបំផុតរបស់ពិភពលោក (World Player of The Year) ៥សម័យកាល រូបនេះរកបាន ១៤ គ្រាប់នៅទឹកដី Camp Nou គ្រប់ក្របខណ្ឌប្រកួតទាំងអស់ពោលគឺ រកគ្រាប់បាល់បញ្ចូលទីនៅក្រៅទឹកដីច្រើនបំផុត ព្រមទាំងជាគ្រាប់បាល់ទី៦៥០សម្រាប់អាជីពរបស់ គេជាមួយក្លឹបធំៗកន្លងមកផងដែរ ។

ប្រភព៖ Goal