ប្រធានក្រុមអធិរាជស Real Madrid លោក Sergio Ramos បានធ្វើការកោះប្រជុំបន្ទាន់ មួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីដោះស្រាយបញ្ហាទម្រង់លេងរបស់ក្រុមដែលកំពុងធ្លាក់ចុះខ្លាំងទាំងកម្មវិធីការពារតំណែងជើងឯក La liga និង ក្របខណ្ឌទ្វីបអឺរ៉ុបស្របពេលអនាគតរបស់លោក Zinedine Zidane ជួបភាពមិនច្បាស់លាស់ទេ។ តំណែងរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះនិងដឹងក្រោយពីលទ្ធផលប្រកួតជាមួយ Sevilla នៅថ្ងៃសៅរ៍រឺនៅពេលជួបក្រុម Moncheng Gladbach នៅសប្តាហ៏ក្រោយ។

ក្រោយបរាជ័យក្នុងលទ្ធផល ២ទល់និង១ នៅទឹកដីខ្លួនឯងជាមួយក្រុម Alaves ក្រុមលោក Zinedine Zidane បានបន្តចាញ់ក្រុមអ៊ុយក្រែន Shakhtar Donetsk កាលពីរាត្រីថ្ងៃអង្គារក្នុងការប្រកួតជើងទី២បន្តទៀត។ ដូច្នេះពេលនេះម្ចាស់ជើងឯក Champions League ១៣សម័យចាំបាច់ត្រូវផ្តួល Borussia Monchengladbach នៅសប្តាហ៍ក្រោយដើម្បីមានឪកាសទៅវគ្គ ១៦ ក្រុមចុងក្រោយជាបន្តទៀត។

យោងគេហទំព័រ AS បានចុះផ្សាយថាៈប្រធានក្រុម Real Madrid ដែលកំពុងមានបញ្ហារបួសសរសៃពួរ បានរៀបចំការប្រជុំបន្ទាន់នេះឡើង ប៉ុន្តែមិនមានវត្តមានគ្រូបង្វឹក Zinedine Zidane ចូលរួមទេ ។ប្រភព ខាងលើបន្តថាៈ Ramos បានពន្យល់ប្រាប់មិត្តរួមក្រុម យើងកាន់តែឃ្លាតឆ្ងាយពីការប្រកួតប្រជែងពានរង្វាន់ Champions League តែយើងមិនត្រូវអស់សង្ឃឹម និងត្រូវតែរឹងមាំដើម្បីហ្វឹកហាត់និងត្រៀមចូលរួមការប្រកួតខាងមុខ។

ប្រភព៖ Sportsmole